Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន៨កញ្ចប់

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជ័យ៣ឃាត់ខ្លួន ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចែកចាយថ្នាំ ញៀន
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៣និង ៣០នាទីទាបភ្លឺថ្ងៃទី២៩ខែមិថុនា​ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំនុចផ្លូវលំភូមិដំណាក់ធំ៣សង្កាត់ស្ទឹង​មាន​ជ័យ៣ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ​ ហូ​ សុជាតា​ (ហៅស្វិត)​ភេទប្រុស​អាយុ៣១ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ៣សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ខមានជ័យ។

លោក ឯម ភារីនាយប៉ុស្ត៍នគរបាលរដ្ឋបាស្ទឹងមាន ជ័យ៣ បានឲ្យដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ៣ បានចុះល្បាត នៅក្នុងមូលដ្ឋានខណៈមកដល់ចំនុចផ្លូវលំភូិមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣បានជួបជាមួយនិងជន សង្ស័យដែលកំពុងតែឈរនៅលើផ្លូវមានការ សង្ស័យបានឃាត់ខ្លួនត្រួតពិនិ្យឆែកឆេរកឃើញមានក្រាមសថ្លា(សង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់ថង់តូចកាន់នៅក្នុងដៃហើយក៏បានឃាត់ខ្លួនយកមកសាកសួរ នៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣តែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននគរបាលប៉ុស្ដិស្ទឹងមានជ័យ៣កសាងសំណុំរឿងបញ្ចូនទៅកាន់អធិកាដ្ឋាននគរបាលខណ្ខមានជ័យដើម្បីចាត់ការបន្តតាមច្បាប់ ៕

ចែករំលែកអត្ថបទ