Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់កំពុងជិះម៉ូតូត្រូវរថយន្ត​LEXUS RX 300​បុកពេញ​ទំហឹងស្លាប់

ព្រះសីហនុ៖​ បុរសម្នាក់ស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់​ ខណៈ​ជិះម៉ូតូតាមផ្លូវត្រូវរថយន្ត​ LEXUS RX 300​ បុកេញទំហឹង​ គ្រោះចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង​ ៣០រសៀលថ្ងៃទី១២ខែមេសាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ៤​ ត្រូវចំណុចចន្លោះគីឡូម៉ែត្រលេខ១៨៤~១៨៥​ភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ​ ហំ រ៉ូហ្សា​ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់​ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ។

បើយោងតាមរបាយការណ៍នគរបាលស្រុកបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្ត០១គ្រឿងម៉ាក LEXUS RX​ 300​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​2Q~​2636 ដែលបើកបរទិសដៅ ពី ភ្នំពេញ ទៅក្រុងព្រះសីហនុ ក្នុងល្បឿនលឿនមិនបានប្រុងប្រយត្ន័​ ខណៈមកដល់កន្លែង​កើតហេតុបានរេចង្កូតទៅបុក​ ម៉ូតូ១គ្រឿងម៉ាក​ HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD- 1698​ បើកដោយបុរសរងគ្រោះទិសដៅបញ្ច្រាស់គ្នា​ បណ្ដាលឲ្យ​បុរសអ្នកជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើត​ហេតុ​ ។ ចំណែកអ្នកបើករថយន្តបង្ក​ បន្ទាប់ពីបង្កងគ្រោះបាន​ទុករថយន្តចោលរត់គេចខ្លួនបាត់​ស្រមោល​ ។

ក្រោយពេលកើតហេតុ​ នគរបាល​ ចរាចរណ៍ចុះមកធ្វើការវាសវែង​យករថយន្ត បង្កនិងម៉ូតូ ទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំស្រាវជ្រាវ​ រកម្ចាស់រថយន្ត​យកមក​ដោះ​ តាមច្បាប់​ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច​ ធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ​តាមប្រពៃណី​ ៕