Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

ងៃក្រោយរាង​ ! ជិះម៉ូតូឆក់ទូរស័ព្ទពីនារី​២​នាក់​បានសម្រេច តែចំថ្ងៃស៊យជិះទៅបុកគូទរថយន្តដួល ត្រូវប្រពលរដ្ឋដេញចាប់វ៉ៃទ្រោមខ្លួនទើបប្រគល​ឲ្យសមត្ថកិច្ច

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានជនរង​គ្រោះនិងប្រជាពលរដ្ឋ​ ចាប់ប្រគល់អោយ​សមត្ថកិច្ច​ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័​បានតែរត់មិនរួច​៖​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​កាលពីវេលាម៉ោង០១​និង​១៥​នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នៅ​តាមបណ្ដោយផ្លូវលេខ៧០ នៅចំណុចមុខ​ការ៉ាស់សាំងតូតាល់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សៀវ ម៉ី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរលក់ឥវ៉ាន់អនឡាញ ហើយទូរស័ព្ទដែលជនសង្ស័យឆក់នោះម៉ាក huawei ចំណែកឯអ្នកជិះពីក្រោយមាន​ឈ្មោះ យូរ៉ា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរដូចគ្នាស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកទាំងពីរ នាក់មានស្រុកកំណើតនៅភូមិកកោះ ឃុំខ្វាវ ស្រុកត្រាំង ខេត្តតាកែវ។
ជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ខ្មៅពាក់ស្លាកលេខតាកែវ1N-3741។

ចំណែកជនសង្ស័យឈ្មោះ យឹម ចាន់នី ភេទប្រុសអាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់​ស្រះចក ខណ្ឌដូនពេញ ជិះម៉ូតូម៉ាក honda click ពណ៌សលាយក្រហម ពាក់ស្លាកលេខ​ភ្នំពេញ1AK-3357។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុបាន ឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងពីរនាក់​បងប្អូន ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ​ ត្រង់​ (ស្តុបក្តាន់២ )បានឈប់ម៉ូតូ​ ហើយក៏ដកទូរស័ព្ទ​ មកនិយាយទៅរកម៉ូយដែលកម្មង់ឥវ៉ាន់អនឡាញ ។
ខណៈកំពុងតែនិយាយក៏មានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកឃ្លីកមួយគ្រឿងមកធ្វើ​សកម្មភាពឆក់ទូរស័ព្ទ ដៃពីជនរងគ្រោះ ជា​អ្នកឌុបបានសម្រេច​ រួចក៏ព្យាយាមជិះគេច​ខ្លួនតែសំណាងអាក្រក់មិនក៏ជ្រុលទៅបុកគូទ​រថយន្តគេបណ្ដាលអោយដួល​ ភ្លាមៗត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍​នាំគ្នាដេញចាប់បានវាយមួយដៃមួយជើងឡើងទ្រោមខ្លួន​ ទើបប្រគល់អោយ​សមត្ថកិច្ច។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចយក​មកធ្វើការសាកសួរនៅប៉ុស្តិនគរបាលស្រះចក​ និងធ្វើកំណត់ហេតុបញ្ជួនទៅ​អធិការរដ្ឋាននគរបាលខណ្ឌដូនពេញដើម្បី​កសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕

ចែករំលែកអត្ថបទ