Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់រួមទាំងថ្នាំញៀន៥កញ្ចប់ត្រូវបានកម្លាំងអធិការនគរបាលខណ្ឋឬស្សីកែវឃាត់ខ្លួននិងដក ហូតបាន

ភ្នំពេញ៖ កម្លាំងអធិការនគរបាលខណ្ឌឫស្សីកែវ ហសការ ជាមួយកម្លាំងប៉ុស្តិច្រាំងចំរេះ១ ធ្វើការចុះបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំ ញៀនបាន៥កញ្ចប់តូចធំ ៖ ហេតុការណ៍នេះបានធ្វើ ឡើងកាលពីវេលាម៉ោងវេលាម៉ោង១៩”២០នាទីព្រឹក ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៨ នៅត្រង់ចំណុចក្រុមទី២ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សុីតយូសុះ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរអុីស្លាម មុខ របរមិនពិតប្រាកដ មានទីលំនៅ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយស្រុកមុខ កំពូលខេត្តកណ្តាល ។
សម្ភារៈដកហូត រួមមាន៖ ក្រាមពណ៏សថ្លាចំនួន៤កញ្ចប់ធំល្មមនិង១កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច ខណ្ឌកសាង សំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ