Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យស្លាប់ម្នាក់ និងប៉ូលីសម្នាក់រងរបួស ធ្ងន់ នៅក្រុងប៉ោយ ប៉ែត

បន្ទាយមានជ័យ ៖ យោងហោចណាស់បុរស ម្នាក់បានស្លាប់បាត់បង់ជីវិត និងមន្ត្រីនគរបាល ម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ អំពើហឹង្សា រវាងក្រុមក្មេងស្ទាវ និងមន្ត្រីនគរ បាល បង្ក្រាបគ្រឿងញៀនក្រុងប៉ោយប៉ែតឈានដល់ការផ្ទុះអាវុធជិត១០ គ្រាប់ កាលពី វេលាម៉ោង ១និង២០នាទីរំលងអាធ្រាតឈាន ចូលថ្ងៃទី០៣ខែឧសភាឆ្នាំ២០២០ ។
ហេតុការណ៍ភ្ញាគ់ផ្អើលនេះបានកើតឡើង នៅចំណុចផ្លូវស្តង់តាងួន ជាផ្លូវព្រំប្រទល់ ភូមិបាលិលេយ្យ២ និង ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើយោងតាមសម្ដី ប្រជាពលរដ្ឋ ដែលរស់ នៅ កន្លែងកើតហេតុកាណ៍បានឱ្យដឹងថា ៖នៅវេលាយប់ថ្ងៃកើតហេតុគាត់កំពង់ ដេក លក់ជាធម្មតា ស្រាប់តែឮសូរសម្លេងកាំភ្លើង ផ្ទុះគាត់និងកូនៗបាន ងើបឡើង ក៏បានឮ សម្លេង ស្រែក ឈ្លោះប្រកែក វៃតប់គ្នា និងមួយសន្ទុះក្រោយមកក៏ឮសម្លេងបាញ់ជាច្រើនថែមទៀតរហូត មានម៉ូតូ បើកមកបុក តុថ្មមុខផ្ទះរបស់គាត់ទៀតផង ។

ក្រោយទទួលព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ និងមានឃើញវត្តមាន លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ អមដំណើរដោយ លោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌ បាន ដឹកនាំ កម្លាំងអធិការនគបាលក្រុងប៉ោយប៉ែត សហកាជាមួយ កម្លាំងជំនាញ ពាក់ព័ន្ធ ទាំងអស់ ចុះបើកការស្រាវជ្រាវ ដល់កន្លែង កើត ហេតុ និងសួរនាំប៉ូលីសកំពង់សម្រាក់ព្យាបាលនៅមន្ទីរពេទ្យនគរាជ ព្រមទាំងចុះពិនិត្យសាកសព ផងដែរ ។
សូមជម្រាបថា បើតាមការឱ្យដឹងពី លោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការងនគរ បាលខេត្តបន្ទាយមានជ័យ ទទួលផែន ព្រហ្មទណ្ឌ ថ្លែងប្រាប់ ឱ្យដឹងថា ៖ករណីនេះគឺ លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹក នាំក្រុមការងារដោយផ្ទាល់ និងមានរូបលោក ផងដែរ បាននិងកំពង់ ចុះស្រាវជ្រាវ ដល់ កន្លែង កើតហេតុ យ៉ាងយកចិត្តទុកដាក់ ដើម្បីរកមូលហេតុពិតជុំវិញករណីនេះ៕


ចែករំលែកអត្ថបទ