Saturday, October 3, 2026
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋស្នើសុំ​ ឯកឧត្ដម​ អភិបាលរាជធានី​ភ្នំពេញ​ និង​ ឯកឧត្ដម​ ស​ ថេត​ ស្នងការនគរ​បាល​ រាជធានី​ភ្នំពេញ​​ មានវិធានការចំពោះ​ មេឆ្នោតវៀតណាមខុស​ច្បាប់ ជើងខ្លាំង​ ឈ្មោះ​ ហេង​ ម៉េង​ ដែលបើកកត់ជា​ច្រើនកន្លែង​នៅផ្សារ​កណ្ដាល តែអាជ្ញាធរ​មាន​សមត្ថកិច្ច​ មិន​បង្ក្រាប​

ភ្នំពេញ​ ៖​ យោងតាមប្រភពច្បាស់ការមួយ​បាន​បង្ហើបអោយដឹងថា​ ទីតាំងកត់ឆ្នោតវៀត​ណាម​ សញ្ញា​ (​ M9​ )ជា​ច្រើនកន្លែងស្ថិតក្នុងផ្សារ​កណ្ដាល​ ផ្លូវ​លេខ១៣ សង្កាត់ផ្សារ​កណ្ដាល​ទី១ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ កំពុងតែ​បើកលេង​យ៉ាងរលូន ដោយមិនការ​បង្ក្រាបពីសំណាក់​ អាជ្ញាធរមានសមត្ថកិច្ច​សោះឡើយ​ ! ខណៈមានសារព័ត៌មានជា​ច្រើន​អង្គភាពបានចុះផ្សារ​ មិនតែប៉ុណ្ណោះ​មេឆ្នោតរូបនោះបានតែគំរាម​ ប្ដឹងអ្នកព័ត៌មាន​ថែមទៀត​ សង្ស័យមេឆ្នោតយួនរូបនេះ មានឥទ្ធិពលខ្លាំង​ ទើប​ អាជ្ញាធរមិនហ៊ានបង្ក្រាប​ សង្ស័យតែ​បានលាភសក្ការៈពី​មេត្នោត​ផង​មិនដឹង​ ។

ប្រភពបន្តថា​ ទីតាំងកត់ឆ្នោតវៀតណាម​ ខុសច្បាប់ជា​ច្រើន​ នៅក្នុងផ្សារកណ្ដាល បើក​លេងដោយមិនមានការ​លាក់លាមអ្វីនោះឡើយ​ ៖​ សង្ស័យបុគ្គលឈ្មោះ ហេង ម៉េង មានអំណាច​ ​ខ្លាំងជាងអាជ្ញាធរមាន​សមត្ថកិច្ចហើយ​មើលទៅ​ ទើបអាជ្ញាធរ​មាន​សមត្ថកិច្ច​ នៅស្ងាមដូចជាត្រូវថ្នាំសណ្ដំ​ បណ្ដោយឲ្យរបស់​បុគ្គលឈ្មោះ ហេង​ ម៉េង ដែលជាមេឆ្នោត​ ធ្វើអ្វីតាមចិត្ត​ ជាពិសេសលោកធានផ្សារកណ្ដាលតែម្ដង ។

គួររំលឹកផងដែរថា​ កាលពីដើមខែកម្ភៈ ឆ្នាំ២០២០ កន្លងទៅ ឯកឧត្តម ឃួង ស្រេង គណៈអភិបាល​ នៃគណៈអភិបាល​ រាជធានី​ភ្នំពេញ បានធ្វើការព្រមានខ្លាំងៗថា លោក​នឹងដកប្រធានផ្សារ និងអភិបាលខណ្ឌណាក្នុងរាជធានីភ្នំពេញ ដែល​អនុញ្ញាតិ​ឱ្យ​មានល្បែងកន្ទុយលេខ និងល្បែងគ្រប់ប្រភេទ នៅក្រោមដែនសមត្ថកិច្ចគ្រប់​គ្រង​របស់ខ្លួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែ​ប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ ហាក់គ្មានប្រសិទ្ធភាពអ្វីសោះឡើយ​ ចំពោះអាជ្ញាធរមូលដ្ឋាន ក៏​ដូច​ជាប្រធានផ្សារផងដែរ ជាក់ស្ដែងក្នុងផ្សារ​កណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ​ដូនពេញនេះតែម្ដង​នៅតែបណ្ដែត​បណ្ដោយឱ្យមានល្បែងឆ្នោតណាមវៀតខុសច្បាប់ ដែលមានមេធំឈ្មោះ ហេង ម៉េងបើកលេង​យ៉ាងអាណាធិបតេយ្យ ហាក់ផ្គើន​ និងការ​ព្រមានរបស់​ ឯកឧត្តម ឃួង ស្រេង ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរ​ដល់អាជ្ញាធរមានសមត្ថកិច្ច និងឯកឧត្ដម ស ថេតអគ្គស្នងការរងនគរបាលជាតិ និងជា​ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យ និងមានវិធានការផងដើម្បីរក្សាសុខ​សុវត្ថិភាពជួនប្រជាពលរដ្ឋ​ អោយ​ស្របទៅ​និងគោលនយោបាយ​ ភូមិឃុំមានសុវត្តិភាព​ទាំង៩ចំណុច​របស់ក្រសួងមហាផ្ទៃ​ ! ព្រោះបញ្ហា​​ចោរលួច​ ​ឆក់ ប្លន់​ និង អំពើហឹង្សា​ក្នុងគ្រួសារ​ ភាគច្រើនកើតចេញ​ពីកត្តា​ល្បែងសុីសងខុសច្បាប់នេះឯង​ ៕

ចែករំលែកអត្ថបទ