សន្តិសុខ​សង្គម

ប្រពន្ធស្តីបន្ទោសតិចតួចតូចចិត្តគិតខ្លីចង.កស្លាប់ខ្លួនក្នុងប​ន្ទប់​ទឹក​ចោល​កូនតូចៗ២នាក់

ភ្នំពេញ៖ បុរសម្នាក់គិតខ្លីដាច់ចិត្តយកខ្សែអង្រឹងចង.កសម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្ទះជួលរបស់ខ្លួនបណ្តាលឲ្យស្លាប់បាត់ជីវីត​ចោលប្រពន្ធនិងកូនតូចៗ២នាក់អោយនៅកំព្រាកណ្ដោច​កណ្ដែង​ ៖​ ហេតុកាេភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលា​ម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៥ ខែធ្នូឆ្នាំ ២០១៨ នៅ​ចំណុចបន្ទប់ផ្ទះជួលភូមិ ដើមខ្វិត សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

បុរសគិតខ្លីប្រឡៃជីវិតខ្លួនឯងមានឈ្មោះ​ រ៉ែន សាក់អាយុ​២៥​ឆ្នាំ​ មុខរប​ កម្មករ សំណង់ ស្នាក់នៅកន្លែងកើតហេតុ​និងមាន​ប្រពន្ធឈ្មោះ​ សុខ ស្រីល័ក្ខ អាយុ២៨ឆ្នាំមានកូនតូចៗ២នាក់​។
យោងតាមប្រភពព័ត៌មានពីអ្នកជិតខាងបានខ្សឹបប្រាប់ឲ្យដឹងថា បុរសរងគ្រោះដែលចង.ក​សម្លាប់ខ្លួន នឹងប្រពន្ធបានស្រលាញ់គ្នារយះពេល៤ឆ្នាំមកហើយដោយមិនបានរៀប​ការ​តាមប្រពៃណីនោះទេ​ និងមានកូនប្រុស២នាក់ជាចំណង​ដៃ​ ដោយកូនបងមានអាយុ១ឆ្នាំនិងកូនប្អូនទើបតែបាន២៥​ថ្ងៃ​តែប៉ុណ្ណោះ​។ ប្រភពបន្តថា​ ប្ដីប្រពន្ធ២នាក់នេះការរស់មួយគ្នា​ មួយរយៈចុងក្រោយតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់​ដោយសារបុរសជាប្ដីមិនសូវអោយលុយប្រពន្ធនិងផឹកស្រា​លេងល្បែងទៀតផង​ ។

បើតាមសម្ដីស្ត្រីជាប្រពន្ធបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃកើតហេតុប្តីរបស់គាត់ទើបមកពីលេង​ល្បែងហើយបានចូលផ្ទះពេលនោះ រូបគាត់បានស្តីបន្ទោស ក៍ទំនាស់គ្នាហើយ ប្តីក៍បានទៅបាត់ទៅមិននឹងស្មានថា ចិត្ត​ខ្លាំងទៅសំងំចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកបែបនេះសោះ​ ហើយ ត្រូវបានកូនប្រុស របស់ប្រពន្ធ(ប្តីមុន)ប្រទះឃើញ​បង្កការភ្ញាក់ផ្អើល​និងគ្នាដឹកយកទៅសង្ក្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត តែអកុសល់ស្លាប់បាត់ទៅហើយ ភ្លាមៗក៏​បាន​រាយការណ៍ទៅសមត្ថកិច្ច​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ​និងបានទាក់ទងទៅសមត្ថកិច្ចជំនាញមកពិនិត្យធ្វើកោសលវិច្ឆ័យ​និងកំណត់ហេតុ​ រួចប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រៃណី​ ៕

ចែករំលែកអត្ថបទ