Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សាកសពបុរសម្នាក់ស្លាប់អណ្ដែតទឹកហើមស្អុយ

ខេត្តក្រចះ៖ ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកទន្លេមេគង្គមានសភាពហើមស្អុយ
បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨នៅ ចំណុចព្រែកទេរ ក្នុងសង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្ត ក្រចេះ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ។
សមត្ថកិច្ចបានបន្តទៀតថាសាកសពជនរងគ្រោះគ្មានខោអាវ មានតែខោលីអូ ហើយនៅលើដងខ្លួនមានស្នាមសាក់លើ ដើមទ្រូងខាងឆ្វេងនិងដៃខាងឆ្វេង ចំពោះមូលហេតុសមត្ថកិច្ច មិនទាន់ដឹងច្បាស់នៅឡើយទេ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញតាមបណ្តារស្រុកខេត្ត ក្រុងកំពុងធ្វើ ការស្រាវជ្រាវដើម្បីស្វែងរកសាច់ញ្ញាតិនិងស្រាវជ្រាវរកមូល ហេតុពិតប្រាកដ ៕

ចែករំលែកអត្ថបទ