Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ផ្អើលទាំងយប់សមត្ថកិច្ចចាប់ជនជាតិចិន​ សង្ស័យក្រុមចាប់ជំរឹត​ ជនជាតិចិន​ ដូចគ្នា

ភ្នំពេញ ៖​ ជនសង្ស័យជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីចាប់ជំរឹត​ ជន​ជាតិចិនដូចគ្នាកាលពី ប៉ុន្មានថ្ងៃមុន​ ហើយត្រូវ​បានជនរងគ្រោះ​ ប្រទះឃើញក៏​បុក​ឲ្យដួលរងរបួសត្រូវជើងបាន បង្កឱ្យមានការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង១០នាទី​ទៀបភ្លឺថ្ងៃទី៦ខែឧសភាឆ្នាំ២០២០នៅចំណុចជិតកន្លែងបូមទឹកមាត់ទន្លេជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមសម្ដីអ្នកបកប្រែបានរៀបរាប់ប្រាប់ថាជនរងគ្រោះជាជនជាតិចិន​ បានដាក់ពាក្យបណ្ដឹងនៅខាងខណ្ឌចំការមនពីបទចាប់ជំរឹតអស់លុយចំនួន៣ ម៉ឺនដុល្លារហើយត្រូវបានសមត្ថកិច្ចចាប់បានថ្ងៃទី១ ម្នាក់នៅថ្ងៃទី ២ខែ​ឧសភាម្នាក់ទៀត បន្តបន្ទាប់ក្រោយមកជន​រង​គ្រោះប្រទះឃើញជនសង្ស័យនៅម្ដុំកោះពេជ្រ​ ហើយក៏ជិះឡានតាមរហូតមកដល់ចំណុចកើតហេតុខាងលើក៏បានកាកសួរនាំត្រូវជនសង្ស័យទាញកាំបិតដេញចាក់ធ្វើឱ្យជនរងគ្រោះបើករថយន្ត ម៉ាកស្តារិច ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​2BB-3926បុកបណ្តាលឲ្យបាក់ទ្វារ របងដីឡូត៍មួយកន្លែងនិងរងរបួសជនសង្ស័យម្នាក់​ដេកដួលនិងថ្នល់ ចំណែករថយន្តរងការខូច​ខាតផ្នែកខាងមុខយ៉ាងដំណំ។​ ភ្លាមៗក៏ មានជនសង្ស័យពីរបីនាក់ទៀតបានដកកាំភ្លើងបាញ់មកលើជនរងគ្រោះត្រូវរថយន្តស្តារិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-​0299 បណ្ដាលឲ្យបែកកញ្ចក់ រួចរត់ចូលទៅក្នុងផ្ទះវីឡាហើយបិទភ្លើងបិទទ្វារជិត​ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ បន្ទាប់មកកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍​ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន​ ដែល ត្រូវបានជនរងគ្រោះបុកឲ្យដួលយកមកប៉ុស្តិ៍នគរ​បាលរដ្ឋបាលជ្រោយចង្វាដើម្បីសួរនាំ​និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងផងដែរចំណែកឯជនរងគ្រោះនៅក្នុងរថយន្ដស្រីមួយប្រុសមួយគឺមានការរងរបួសដោយ​សារតែបុក ចំកៅអីរថយន្តត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចសួរ​នាំ និងធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការ​នគរបាលខណ្ឌជ្រោយចង្វារដើម្បីចាត់ការ​បន្តតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ