Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទុះគ្រាប់B40ស្លាប់​ម្នាក់និង​០៣នាក់ទៀតរង​របួសធ្ងន់-ស្រាល

បាត់ដំបង​៖​ អាសូរ​ ! យុវជនម្នាក់យកគ្រាប់​(B40)ទៅដំលេងបណ្ដាលផ្ទុះត្រូវស្លាប់គួរ​ឲ្យរន្ធត់​ និង៣នាក់ទៀតរងរបួសធ្ងន់-ស្រាល
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់​ផ្អើល​កើតឡើងកាលពីវេលាម៉ោង០​៩និង​២០​នាទី​ព្រឹកថ្ងៃទី៥​ខែ​ឧស​ភាឆ្នាំ​២០​២០​ នៅចំនុចអូរជ្រៅ ភូមិថ្មី​ ឃុំ​តាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

បើតាមរបាយការណ៍របស់​ នគរបាលស្រុកសំឡូត​បានឲ្យដឹ​ង​ថា​ នៅព្រឹកថ្ងៃកេីតហេតុ​មាន​ប្រជាពលរដ្ឋមួយក្រុមដែលពួកគាត់​រស់​នៅ​ស្រុកភ្នំក្រវាញ​ ខេត្តពោធិសាត់​ បានធ្វេីដំណេីរចូលក្នុង​ព្រៃចំណុច​ភូមិ​សាស្រ្តកើត​ហេតុខាងលេីដេីម្បីរកដកផ្សិត​ប៉ក់​ ទៅលក់ដើម្បីចិញ្ចឹមជីវិត​។ លុះពេល​ចូលដល់ក្នុងព្រៃ​​ស្រាប់តែយុវជនម្នាក់ឈ្មោះ​ លុច​ លីណេ​ អាយុ​១៥ឆ្នាំ​ ប្រទះឃេីញគ្រាប់​មិនទាន់ផ្ទុះ​ប្រភេទB40មួយគ្រាប់ដែលសេសសល់ពី​សម័​យសង្រ្គាម​ ពេលនោះជនរងគ្រោះ​បាន​យកទៅដំ​លែងនៅលេីគល់ឈេីនៅក្បែរនោះ​ ខណៈពេលកំពុងដំក៏ផ្ទុះលាន់គគ្រើក​ដី​បណ្តាលឲ្យត្រូវយុវជនរងគ្រោះស្លាប់ភ្លាមៗ​នៅកន្លែងកេីតហេតុ​ រីឯអ្នកនៅក្បែរចំនួន​០៣នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល​។
រួមមាន៖​ ១-ឈ្មោះ ស្រីពេជ្រ ភេទ ស្រី​អាយុ ១៦​ឆ្នាំ(របួស​ធ្ងន់លើផ្ទៃមុខ)។
២-ឈ្មោះ ពិន ដាវុធ ភេទប្រុសអាយុ​ ២៥ឆ្នាំ (របួស​​ធ្ងន់ដាច់ដៃស្តាំត្រឹម​កែងដៃ)
៣-ឈ្មោះ នី ប៊ុនណាត ភេទ ប្រុសអាយុ​ ១៤​ឆ្នាំ (របួសស្រាល ដាច់ចុងច្រមុះ​បន្តិច)។
ជនរងគ្រោះដែលត្រូវរបួសបាននាំយកទៅ​សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។
ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ​ លុច​ លីណេ​ អាយុ​១៥ឆ្នាំ​ ។

លោកវរសេនីយ៍​ឯក​ អ៊ុក​ សារិន​ មេបញ្ជាការវរ​សេនាតូចនគរបាលការពារព្រំដែនគោក​លេខ​៣១០​បានឲ្យដឹងថា​ ទីកន្លែងដែលមាន​ករណីផ្ទុះគ្រាប់ខាងលេីនេះស្ថិតនៅចម្ងាយប្រមាណ​០៨​ គីឡូម៉ែ​ត្រ​ពីប៉ុស្តិ៍នគរបាល​ព្រំដែនពាមតា​ ចំណុះ​វរសេនាតូចលេខ​៣១០​ លោកបន្តថាជាទូទៅក្នុងភូមិសាស្រ្ត​នេះមានប្រជាពលរដ្ឋលោកចេញ​ ចូល​ ប្រកបរបរចិញ្ចឹមជីវិតដោយការបេះផ្លែឈេី​ព្រៃ​ ឬដកផ្សិតជាដេីម។ ដោយសារភូមិសាស្រ្តនេះអតីតជាសមរភូមិប្រយុទ្ធពីសម័យសង្រ្គាមសំណល់ជាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមាន​នៅ​រាយប៉ាយច្រេីនទាំងនៅលេីដី​ និងបង្កប់ក្នុងជម្រៅដី​ ហេីយយូរៗម្តងករណីគ្រោះថ្នាក់ដោយយុទ្ធភ័ណ្ឌនេះពិតជាបាន​ កេីតឡេីងនិងបង្កឲ្យមាន​មហន្តរាយដល់​អាយុជិវិតមនុស្សឬពិការភាពផងដែរ៕

ចែករំលែកអត្ថបទ