Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់​!!អាដើមត្នោតមិនប្រយត្ន័រលំសង្កត់សិស្សសាលាស្លាប់ម្នាក់និងម្នាក់ទៀត​របួសធ្ងន់

កំពង់ឆ្នាំង៖ បុរស២នាក់​ អាដើមត្នោត​មិនបាន​ ប្រុងប្រយត្ន័​ រលំលើសិស្សសាលា​ស្លាប់ម្នាក់​និងម្នាក់ទៀតរងរបួសធ្ងន់​
-ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើង​នៅវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី៨ ខែសីហាឆ្នាំ២០១៩​ នៅចំណុចមុខ​សាលា​បឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ។

សិស្សសាលាដែលរងគ្រោះទី១៖​មានឈ្មោះ​ សា ម៉ៃសំ ភេទស្រី អាយុ១៤ឆ្នាំ(ស្លាប់)។
ទី២​៖​ ឈ្មោះ​ សេន អាលី ភេទប្រុស អាយុ​១២ ឆ្នាំរងរបួសធ្ងន់​ ។​ អ្នកទាំងពីររស់នៅភូមិ​ក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់។

-​ ចំណែក​ជនសង្ស័យទាំង២នាក់ដែលជាអ្នក​អាដើមត្នោះបង្កអោយមានអ្នកស្លាប់​ ទី១៖មានឈ្មោះ​ តុល ណាង ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិខ្មែរ។
ទី២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំអ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំង​ចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុភ្លាមៗជនសង្ស័យទាំង២​ត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួនយកទៅធ្វើការសាកសួរដើម្បី​កសាងសំណុំរឿងបញ្ជួនទៅតុលាការ​ចាត់ការបន្តតាមនិតិវិធី៕

ចែករំលែកអត្ថបទ