Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រថយន្ដកុងតឺន័របើកលឿនវាក់និងរថយន្តចេញពីរោងចក្របួង​ចង្កូតឡើងទ្រូងផ្លូវជ្រុលបុកបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ៖ រថយន្ដធំដឹកទូរកុងតឺន័រមួយគ្រឿងបើកលឿនមិនប្រយ័ត្នវ៉ាក់អឺជាមួយរថយន្ដមួយគ្រឿងទៀតបើកចេញពីក្នុងរោងចក្រ បួងចង្កូតឡើងសួរច្បារពុះចែកទ្រូងផ្លូវបន្ដជ្រុលទៅ​បុក​បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម និងរងការខូចខាត​សួនច្បារ​ ។ 

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១០និង៥០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុច​រោងចក្រ​ W ហ្គាមេន​ តាមបណ្ដោយផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3C-2147 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏វ៉ាក់អឺជាមួយរថយន្ដមួយគ្រឿងទៀតមិនចាំម៉ាកបើកចេញពីក្នុងរោងចក្រ ធ្វើឲ្យតៃកុងរថយន្ដបង្ខំចិត្ដបួងចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម ទើបរថយន្ដទៅមុខលែងរួច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង​យករថយន្តបង្ក​ទៅរក្សាទុកនៅសាលាខណ្ឌដង្កោរងចាំម្ចាស់ចូលខ្លួនមក​ដោះស្រាយនៅពេលក្រោយ

ចែករំលែកអត្ថបទ