Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌមានជ័យចុះបង្ក្រាបទីតាំង​ជល់មាន់​នៅសង្កាត់ស្ទឹងមានជ័យ៣​ដុតសម្ភារៈចោលអស់

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹង​មានជ័យ៣​ សហការជាមួយកំលាំងសង្កាត់​ស្ទឹងមានជ័យ៣​ ដោយមានការបញ្ជាពី​លោក​ អភិបាល​ និងលោក​ ម៉េង​ វិមានតារា​អធិការ​នគរបាល​ ខណ្ឌមានជ័យ​ កាល​ពី​វេលា​ម៉ោង០២និង៣០នាទីរសៀលថ្ងៃទី​២២​ខែមិនាឆ្នាំ២០២០​ បានចុះបង្ក្រាបទីតាំងលួច​លាក់លេងល្បែងជល់មាន់​មួយកន្លែង​នៅ​ចំណុចភូមិដំណាក់ធំ៣​ សង្កាត់​ស្ទឹងមាន​ជ័យ៣​ ខណ្ឌមានជ័យ​ ។

លោក​ ឯម​ ភារី​ នាយប៉ុស្តិ៍​នគរបាលស្ទឹងមាន​ជ័យ៣​ បានអោយដឹងថា​ ដោយសារ​ផ្លូវ​ចូល​ពិបាកហើយឆ្ងាយពីកន្លែងលេង​ ទើប​ងាយ​ស្រួលដល់ក្រុមអ្នកញៀន​ល្បែងទាំង​នោះរត់​គេចខ្លួន​ចែកជើងគ្នា​អស់ មុន​ពេលដែលកម្លាំងសមត្ថកិច្ច​ ចុះ​ទៅ​ដល់​ ដោយ បន្សល់​ទុកតែសម្ភារៈប្រព្រឹត្តិបទល្មើសមួយចំនួន។

លោកនាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣​ បានបន្តថា​ បន្ទាប់ពីធ្វើការបង្ក្រាបរួច​កម្លាំងសមត្ថកិច្ច​ បានប្រមូលសម្ភារៈមួយចំនួនយក​ដុតចោលនៅទីនោះតែម្ដង​ ។

លោក​ ឯម​ ភារី​ បានបន្ថែមថា​ លោក​ និងចុះបង្ក្រាបបន្តទៀតបើ​ ក្រុមអ្នកញៀនល្បែងទាំងនេះនៅតែបន្តលួចលាក់លេង៕

ចែករំលែកអត្ថបទ