Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

ស្រលាញ់គ្នាបាន៧ឆ្នាំត្រូវឪពុកម្ដាយតាមមកបំបែក

ភ្នំពេញ ៖ គួរស្នេហ៍ភេទដូចគ្នា១គួរស្រលាញ់និងរស់នៅជាគ្នារយៈពេល៧ឆ្នាំត្រូវឪពុកម្ដាយតួអង្គខាងគ្រាំចិត្តអាណិត វាសនាកូនស្រីកើត មកជាតិបែជាទទួលយកគួរគប់ស្រីដូចគ្នាទៅវិញដោយនិយាយប្រៀនប្រដៅលែងស្ដាប់ទើបចាត់វិធានការតាមចាប់ យកកូនត្រឡប់ទៅផ្ទះវិញ ធ្វើឲ្យតួអង្គខាងប្រុសអង្គុយតឹង ទ្រូងសម្រក់ទឹកភ្នែកនឹកស្ដាយស្រណោះគួរគប់ធ្លាប់នែបនិត ត្រីរយៈពេល៧ឆ្នាំ
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១៨ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោមខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា ភាគីខាងតួរឯកប្រុស មានឈ្មោះ វ៉ាត់ សុខន ភេទស្រី (ដើរតួធ្វើជាប្រុស) អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិត្រពាំងធ្នង់ សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ មានឪពុកឈ្មោះ វង់ សម្បត្តិ អាយុ៥៨ឆ្នាំ មុខរបរ កសិករ មាន ម្តាយឈ្មោះ សៀង ស្រូយ អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ។
ដោយឡែកភាគី ម្ខាងទៀតស្រីពិតប្រាកដ មានឈ្មោះ ឈាង វី អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិស្តុក ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ មានឪពុកឈ្មោះ ម៉ែន បុឹក អាយុ៥២ឆ្នាំ មុខរបរ កសិករ មានម្តាយឈ្មោះ សាវ គង់ អាយុ៥១ឆ្នាំ មុខរបរ កសិករ ។

បើតាមសម្តីភាគីតួរស្រី បានឲ្យដឹងថា គាត់ស្រឡាញ់ ឈ្មោះ វ៉ាត់ សុខន ដោយស្ម័គចិត្ត ទោះជាគាត់ ធាតុពិតជាស្រីមែន ជ្រើសរើសយកធ្វើជាស្វាមី ដោយចិត្តនាង ចេះថ្នាក់ថ្នម បីបមចិត្ត ជាងប្រុសពិត ហើយគាត់ស្រឡាញ់គ្នា៧ឆ្នាំមកហើយ បងប្អូន ក្រុមគ្រួសារ ឪពុកម្តាយមិនពេញចិត្ត នូវទង្វើរស្រីស្រឡាញ់ស្រីដូចគ្នាដូចគាត់នេះ តែគាត់ក្រាញ់ននៀលងប់ស្រឡាញ់គាត់ ។
ចំណែកភាគីតួរអង្គប្រុសវិញ បានឲ្យដឹងថា ថ្វីគាត់ជាស្រីពិតប្រាកដមែន តែការងារ ចរឹកឫកពាគាត់ជាមនុស្សប្រុស គាត់ចេះយល់ចិត្ត យល់អារម្មណ៍ ដឹងទុក្ខធុរៈនាងខាងលើ ចាត់ទុកជាប្រពន្ធរបស់គាត់ ទោះជាមជ្ឈដ្ឋានជុំវិញពេបជ្រាយបែបណាក៏ដោយ គាត់តាំងចិត្តយកស្រីដូចគ្នាធ្វើជាប្តីប្រពន្ធ ដូចមនុស្សភេទផ្ទុយគ្នាដែរ អស់រយៈពេល៧ឆ្នាំហើយ ដែល ពួកគាត់ យកគ្នាជាប្តីប្រពន្ធ ។
រីឯឪពុកម្តាយ ខាងតួរប្រុសវិញ បានឲ្យដឹងថា ពួកគាត់មិនដឹងទេ ជាសិទ្ធរបស់កូន ធ្វើយ៉ាងម៉េចបើនិស្ស័យកូនបែបនេះទៅ ហើយ សូមតែម្យ៉ាង សូមឲ្យកូនកុំកន្លងហួសពីច្បាប់សង្គម អ្វីជាបទល្មើស ពាក់ព័ន្ធផ្លូវច្បាប់ចូរជៀសវាង ។
ដោយឡែកតាមសម្តី ឪពុកម្តាយ ខាងតួរស្រីវិញ បានឲ្យដឹងថា រឿងរ៉ាវស្នេហា ជីវិតកូនស្រីគាត់ម្នាក់នេះ ច្រើនឆ្នាំមកហើយ ក្រោយពីដឹងថា កូនស្រីមានស្នេហា ជាមួយមនុស្សស្រី ភេទដូចគ្នា ធ្វើឲ្យអារម្មណ៍ ស្ទើរបែកទ្រូងទៅហើយ ព្យាយាម លួងលោម ស្តីប្រដៅ សូមឲ្យកូន វិលទៅផ្ទះ កើតមកមួយជាតិនឹងគេដែរ គាត់ចង់ឃើញកូនស្រី មានប្តី គូរស្រករ ត្រឹមត្រូវ មានកូនចៅ សាងត្រកូល ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែ លួងឲ្យកូនទៅផ្ទះ បែជាកូនមិនព្រម មិនស្តាប់ ទើបនៅរសៀលថ្ងៃទី១៣ចាត់វិធានការ មកចាប់កូននាំវិលទៅផ្ទះ ចំពោះ ភាគីម្ខាង គឺគាត់មិនប៉ះពាល់ឡើយ សូមយកតែកូនគាត់វិលទៅផ្ទះទេ ។
ភាពចម្រូងចម្រះ ការក្រាញននៀលរបស់ភាគីខាងតួរស្រី ត្រូវបានឪពុកម្តាយ សាច់ញាតិ នាំទៅប៉ុស្តិ៍ប៉ូលីស រាយការណ៍សុំយកតែកូនវិលទៅផ្ទះ ។
ចំពោះសមត្ថកិច្ចវិញ បានឲ្យដឹងថា នេះជារឿងក្រុមគ្រួសារគាត់ទេ ហើយឪពុកម្តាយគេ យកតែកូនគេទៅផ្ទះ មិនមែនជាបទល្មើសអ្វីឡើយ ។
ក្រោយពីឪពុកម្តាយ សាច់ញាតិភាគីខាងតួរស្រី ចាប់នាំកូនគេវិលត្រឡប់ទៅផ្ទះ ភាគីខាងតួរប្រុស បានត្រឹមតែអង្គុយសម្រក់ទឹកភ្នែក ក្រោយពីគូរកំណាន់ចិត្តខ្លួនត្រូវបាន ឪពុកម្តាយនាងចាប់នាំទៅផ្ទះវិញ ៕