Wednesday, November 13, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចស្រុកបូទុមសាគរនាំកម្លាំងចុះបង្ក្រាបទីតាំងជល់មាន់ តែខណៈទៅដល់ទីតាំងបានត្រឹមខកចិត្ត

ខេត្តកោះកុង៖ ទីតាំងសង្វៀនមាន់មួយកន្លែងហាក់ដូចដឹងមុនថាសមត្ថកិច្ចចុះបង្ក្រាបអញ្ចឹង ខណៈដែលកម្លាំងចុះទៅដល់ឃើញតែសង្វៀនទទេ ។ ការចុះបង្ក្រាបធ្វើឡើងនៅវេលាម៉ោង០២:០០នាទីរសៀល នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះឯង។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ ផន អធិការស្រុក ចុះបង្ក្រាបទីតាំងជល់មាន់នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ហើយប្រភពបានបន្តទៀតថា នៅពេលដែលកម្លាំង ចុះទៅដល់ ត្រួតពិនិត្យដល់គោលដៅ គឺសង្វៀនជល់មាន់ ខាងលើត្រូវបានគេរុះរើរចោលយូរមកហើយ ។

តែទោះជាសង្វៀនទទេរក៏ដោយកម្លាំងរុះរើកំទេចចោលផងដែរ។