Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

បាត់ម៉ូតូមួយសប្តាហ៍ប្រទះឃើញជនសង្ស័យ ៣នាក់ជិះតាមផ្លូវស្រែកចោរត្រូវបាន​ប្រជាពលរដ្ឋជួយចាប់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ៖​ ជនសង្ស័យ៣នាក់ត្រូវបាន​ប្រជាពលរដ្ឋរួមនឹងម្ចាស់ម៉ូតូចាប់ឃាត់ខ្លួន​ប្រគល់​ឲ្យនគរបាល​ ប៉ុស្តិ៍ស្ទឹងមានជ័យ៣​ខណៈពេលជិះម៉ូតូរបស់ជនរងគ្រោះនៅតាម​ផ្លូវ​ហើយត្រូវបងប្អូនម្ចាស់ម៉ូតូប្រទះឃើញ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧​ ភូមិឬស្សី២​ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួម​មាន៖​ ទី១/ មានឈ្មោះ​ សយ ប៊ុនហួរ អាយុ​១៧ឆ្នាំមុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ -​ ទី២ / ឈ្មោះ​ ជឹម រ៉ូលែន អាយុ​១៧ ឆ្នាំស្នាក់នៅភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ​ -​ ទី៣/​ ឈ្មោះ​ ជា បញ្ញា អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ
ចំណែកជនរងគ្រោះឈ្មោះ​ វ៉ាន់ សៅណាក់​អាយុ១៨ ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិបាគួរ​សង្កាត់ដង្កោខណ្ឌដង្កោ មានស្រុកកំណើត​នៅភូមិក្រពើទ្រោម សង្កាត់រលួសខណ្ឌដង្កោ។

បើតាមសម្ដីជនរងគ្រោះបានប្រាប់ឱ្យដឹងថាកាលពីនាថ្ងៃសៅរ៍ទី៨ខែកុម្ភៈឆ្នាំ រូបគេបានចេញពីផ្ទះ ទៅលេងផ្ទះមិត្តភក្កិនៅភូមិពាមសង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែជិះម៉ូតូមកដល់ពាក់កណ្តាលផ្លូវជួបជនសង្ស័យមានគ្នា៣ នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាកបានមកធាក់និងវាយរូបគេរួចក៏លើកម៉ូតូរបស់គេជិះគេចខ្លួនបាត់ស្រម៉ោល។

ក្រោយមករូបគេក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវចប់មុខសញ្ញាមកដល់​ផ្ទន្ទាទោសតាមច្បាប់

លុះមកដល់ថ្ងៃទី ១៨ខែកុម្ភៈឆ្នាំ ២០២០ វេលា​ម៉ោង៣និង២០នាទីស្រាប់តែបងជីដូនមួយបានប្រទះឃើញជនសង្ស័យមានគ្នា៣ នាក់ជិះម៉ូតូរបស់ខ្លួនក៏បានស្រែកថាចោលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយចាប់ឃាត់​ខ្លួនជនសង្ស័យបានទាំង៣នាក់ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ យកមក​សួរ​នាំនៅប៉ុស្តិ៍​ បន្ទាប់ពីសាកសួររួចនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ៣​ ធ្វើកំណត់ហេតុ​ប្រគល់​ជនសង្ស័យឲ្យទៅនគរបាលខណ្ឌដង្កោដើម្បីចាត់ការបន្តតាមនិតិវិធី​ព្រោះ​ករណី​កើតឡើងនៅទឹកដីខណ្ឌដង្កោ៕

ចែករំលែកអត្ថបទ