Thursday, May 2, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នគរបាលខេត្តបាត់ដំបង បានត្រឹមតែបញ្ជួន សំណុំរឿង មន្ត្រី យោធា បាញ់ ប្អូនថ្លៃ បាក់ ជើង ទៅ តុលាការ ចំណែក ជន បង្ក សត្ថ កិច្ច ចាប់ មិនបាន

បាត់ដំបង ៖ ទីបំផុត ! សំណុំរឿង មន្ត្រី យោធា បាញ់ ប្អូនថ្លៃ បាក់ជើង ក្នុង វង់ល្បែង ស៊ីសង កណ្ដាល ក្រុង បាត់ដំបង នគរបាល ជំនាញ បាន ត្រឹមតែបញ្ជូន សំណុំរឿង ទៅ តុលាការ ប៉ុណ្ណោះ ចំណែក ជន ដៃដល់ ត្រូវ មេ ន គរ បាល ខេត្ត នេះ អះអាង ថា គ្មាន សមត្ថភាព ចាប់ ឡើយ។

លោក ឧត្តមសេនីយ៍ ទោ អ៊ុច សា ខុន ស្នង កា រ ន គបាល ខេត្តបាត់ដំបង បាន ថ្លែងប្រាប់ សារព័ត៌មាន ក្នុង ស្រុក(TNN)ថា «ខ្ញុំ គ្មាន សមត្ថភាព ចាប់ ជនល្មើស ទេ គេ ជា ទាហាន ខ្ញុំ ជា ប៉ូលី ស។ សំណុំរឿង នេះ បញ្ជូន ទៅ តុលាការ ហើយ រឿង អ្វី ផ្សេងទៀត ខ្ញុំ អត់ ដឹង។»

សូមជម្រាប ជូន ថា ជនសង្ស័យ ឈ្មោះ ស៊ាន វិសាល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជា ម ន្ត្រី យោធា មាន ឋានន្តរស័ក្តិ វរសេនីយ៍ឯក (ស័ក្តិ ៥) បម្រើការ ងារ នៅ អង្គភាព យោធ ភូមិភាគ ទី៥ រស់នៅ ភូមិ ព្រែក មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ត្រូវ គេ រាយការណ៍ ថា បាន ប្រើប្រាស់ អាវុធ ខ្លី បាញ់ ជនរងគ្រោះ ឈ្មោះ គា គឹ មសេង ដែល ត្រូវជា ប្អូនថ្លៃ បាក់ជើង ឆ្វេង។

ហេតុការណ៍ ប្រើប្រាស់ អាវុធ និង បង្ក ហិង្សា ដោយ ខុសច្បាប់ នេះ បាន កើតឡើង កាលពី យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០កន្លងទៅ នៅ ទីតាំង បនល្បែង ស្នូកឃ័រ មួយ កន្លែង ក្នុង ភូមិ អូរ តា គាំ២ សង្កាត់ ទួលតាឯក ក្រុង បាត់ដំបង ខេត្តបាត់ដំបង។

ភ្លាម ៗក្រោយ កើតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន ចុះទៅ ពិនិត្យ និង បញ្ជាក់ ថា នៅ ថ្ងៃកើត ហេតុ ជនសង្ស័យ បាន ផឹក ស្រវឹង និង ឈ្លោះ ប្រកែក ជាមួយ ជនរងគ្រោះ ទើប ជនសង្ស័យ ដក កាំភ្លើង មិន ស្គាល់ ម៉ាក បាញ់ សំដៅ ជនរង គ្រោះ ចំនួន២គ្រាប់ បណ្ដាលឲ្យ ត្រូវជើងឆ្វេង រងរបួស រួច រត់គេច ខ្លួន បាត់ស្រមោល។

បន្ទាប់ពី កើតហេតុ ក្រុម គ្រួសារ បាន បញ្ជូន ជនរងគ្រោះ ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរ ពេទ្យ សុវណ្ណ ស្ថិត ក្នុង ក្រុង បាត់ដំបង។

គួរ បញ្ជាក់ ថា រហូតមកដល់ ពេលនេះ គឺ រយៈ ពេល ប្រមាណ ជា ១ខែ ហើយដែល សំណុំ រឿង នេះ បាន កើតឡើង ក្នុងទឹក ដី ខេត្ត បាត់ដំបង ប៉ុន្តែ មហាជន នៅតែ ពុំ ទាន់ ឃើញ អាជ្ញាធរ មានសមត្ថកិច្ច ចាប់ខ្លួន ជន ដៃ ដល់ យក ទៅ ផ្តន្ទា ទោស តាមផ្លូវ ច្បាប់ នៅឡើយនោះទេ ៕

ចែករំលែកអត្ថបទ