Monday, May 13, 2024
Latest:
ព័ត៌មាន​ជាតិ

លោកឧត្តមសេនីយ៍ទោហ៊ុនសុធីស្នងការរងទទួលផែនការងារធនធានមនុស្សនិងលោកវរៈសេនីយ៍សុខហេងអធិការនគរបាលខណ្ឌទួលគោកនាំយកថវិការសមាគមន៍មិត្តនគរបាលជូនគ្រួសារសពមន្ត្រីនគរបាលផ្សារដេប៉ូ៣

ភ្នំពេញ៖​ នៅវេលា​ម៉ោង​១០និង០០នាទី​ព្រឹក​ ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៩​នេះ​ លោក​ឧត្តម​សេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពងខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរៈសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ព្រមទាំងមន្រ្តីក្រោមឱវាទ​ បាននាំ​យកថវិការរបស់សមាគមន៍មិត្តនគរបាល​ ចំនួន​ ៦.០០០.០០០រៀល​ និងថវិការរបស់លោក​ឧត្តមសេនីយ៍ទោ ហ៊ុន សុធី ចំនួន១០០ដុល្លា​រ​និងថវិការរបស់អធិការដ្ឋាននគរបាលខណ្ឌ​ទួលគោក ចំនួន​៣.០៥០.០០០រៀល និង១៥​ដុល្លា​ ព្រមទាំង​ទឹកផ្លែឈើចំនួន០៥កេ​ស​ និង​ទឹកបរិសុទ្ធចំនួន១០កេសនិងថវិការរបស់សប្បុរសជនចំនួន១០០ដុល្លារ និង១០០.០០០រៀល​ ដេីម្បី​ចូលរួមរំលែកទុក្ខ​ដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក លី សុចិត្តថ្លា មន្រ្តីប៉ុស្តិ៍ផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានទទួលមរណៈភាព នៅវេលាម៉ោង ០៤ ទាបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដោយជួបឧប្បទេវហេតុ គ្រោះថ្នាក់ចរាចរណ៏ ៕