Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ចិនទៀតហើយ!!! ជនជាតិចិន៤នាក់ត្រូវខ្មាន់កាំភ្លើងបាញ់រះជាច្រើនគ្រាប់រងរបួសធ្ងន់

ព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនចំនួន៤ នាក់បានរងរបួសធ្ងន់ ខណៈដែលជនជាតិចិនមួយក្រុម ទៀតបានបាញ់ជាច្រើនគ្រាប់បណ្ដាលឲ្យត្រូវ
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង៨យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុច ភោជនី យដ្ឋាន យីហោ “ស៊ីហ៊ូ” ភូមិ៣. សង្កាត់៣.ក្រុងព្រះសីហនុ ភ្លាមៗជនរងគ្រោះត្រូវបានគេបញ្ជួនទៅសង្គ្រោះនៅ គ្លីនិកសេតេ ។

ជនរងគ្រោះដែលខ្មាន់កាំភ្លើងបានបាញ់ឲ្ររងរបួសរួម៖
ទី1- មានឈ្មោះ Zhang kun ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរទេសចរណ៍ត្រូវ២គ្រាប់ត្រង់ភ្លៅខាងស្តាំ។
ទី2-ឈ្មោះ Yang huaihua ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរទេសចរណ៍ត្រូវ១គ្រាប់ ត្រង់ជង្គង់ខាងស្តាំ និងបែកចុងម្រាមខាងស្តាំ។
ទី3-ឈ្មោះ Yang junqing ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរទេសចរណ៍ ត្រូវ៣គ្រាប់ត្រង់ភ្លៅធ្វេង១គ្រាប់និងកំភួនជើងខាងធ្វេង១គ្រាប់និង ភ្លៅស្តាំ១គ្រាប់។
ទី4-ឈ្មោះ Liu Wei min ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរទេសចរណ៍ ត្រូវ២គ្រាប់ ត្រង់ភ្លៅស្តាំទាំង២។ ជនរងគ្រោះទាំងអស់ស្នាក់នៅសណ្ឋាគាខ្សាច់មាស។

ដោយឡែកក្រុមខ្មាន់ត្រូវគេសង្សយ័ថាជាជនជាតិចិន ដូចគ្នាមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេបន្ទាប់ ពីរធ្វើសកម្មភាពបាញ់រះមកលើជនរងគ្រោះបណ្ដាល ឲ្យរបួសធ្ងន់ធ្ងរចំនួន៤នាក់រួចមកបានជិះម៉ូតូគេចខ្លួន បាត់ស្រមោល ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការ ស្រាវជ្រាវតាមរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ