Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ជួយចែករំលែកបន្តផង! សូមប្រយត្ន័កុំលេង​ទូរសព្ទ័ពេលកំពុងសាកថ្ម​ ! អាសូរ! នារីម្នាក់​សាកថ្មទូរសព្ទ័​ បណ្តើរ ស្តាប់កាសបណ្តើរ​ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាង​អាណោចអធម៌

ខេត្តកណ្តាល៖ នារី​ជាកម្មការនីរោងចក្រម្នាក់ ដោតព្រីភ្លើង​ សាកថ្មទូរសព្ទ័​រួចដាក់កាស​ស្ដាប់​ បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់​ ​ស្លាប់យ៉ាងអាណោចអាធម៌​ នៅ​ក្នុង​បន្ទប់ផ្ទះជួល​
ហេតុការណ៍នេះបាន​ បង្កឲ្យមានការ​ភ្ញាក់​ផ្អើល​ កាលវេលាម៉ោង៨និង​០០​នាទី​ព្រឹក​ថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិ​សិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា​សពស្ត្រីរងគ្រោះមានឈ្មោះ អាន សុខណា អាយុ៣៣ឆ្នាំ មុខរបរជាកម្មការនី​រោងចក្រ មានស្រុកកំណើត​ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។

បើតាមប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ សុខ ផាន្នី អាយុ៣៤ឆ្នាំ ដែលជាអ្នកធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថា​ នៅព្រឹកថ្ងៃទី១ខែ​វិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង០៧និង០០នាទីមិន​ ឃើញ​ឈ្មោះ អាន សុខណា ទៅធ្វើការ ដូចសព្វដង ខ្លួនក៏បានខលទៅជាងធ្វើម៉ូតូដែល​នៅជិតឲ្យទៅជួយមើលបន្ទប់ជួលរបស់ជន​រងគ្រោះ លុះទៅដល់បន្ទប់ជនរងគ្រោះ ជាងម៉ូតូបានប្រាប់ថា​ ឃើញបិទទ្វារនិងបង្អួច​ ចាក់គន្លឹះខាងក្នុង​ ហើយ​គោះទ្វារហៅ​ អត់លឺសូរ​ឆ្លើយ​​។ បន្ទាប់មកនាងក៏បានបបួលអ្នកធ្វើការ​នៅរោងចក្រ​នាំគ្នាទៅជួយមើល​ ។
ប្រភពបន្តថា​ ខណៈ​ពេលមក​ដល់​ ទាញបង្អួច​ ដកគន្លឹះ​ លូកដៃទាញគន្លឹះទ្វារបើក ស្រាប់តែឃើញជនរងគ្រោះដេក​ ដាស់ក៏មិនងើប​ និងឃើញមានកាសជាប់នឹងត្រចៀក ឯទូរសព្ទ័ ដោតសាកថ្មជាប់នឹងព្រីភ្លើង ដោយមានការ​សង្ស័យក៏បិទឌីសង់ទ័រភ្លើង ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមៗនោះគាត់​ក៏​បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះពិនិត្យនៅកន្លែងកើតហេតុ​ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ច​បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ​បាន​ សន្និដ្ឋានថា​ ស្ត្រីរងគ្រោះស្លាប់ដោយសារតែ​ ឆ្លងចរន្តអគ្គិសនី តាមរយៈការសាកថ្មទូរសព្ទ័ បណ្តើរ ស្តាប់កាសបណ្តើរ បណ្ដាលឲ្យឆក់​ស្លាប់តែម្ដង​ ។​ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ប្រគល់សពជនរងគ្រោះឲ្យទៅសាច់​ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ