Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ដែល​ជា​មេ​ក្លោងជួញដូរគ្រឿងញៀនឆ្លងដែន

កំពង់ធំ​៖​ កម្លាំងនគរបាលមន្ទីរ​ប្រឆាំងគ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​សហការ​ ជាមួយកម្លាំងនគរបាល​ ខេត្តកំពង់ធំ​ និងមានការ​សម្របសម្រួល​ពី​លោក​ ​អ៊ិ​ត​ សុធា​ ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្ត​ បាន​ធ្វើ​ការ​ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ជាមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន​ ក្នុងនោះមានជនជាតិថៃម្នាក់ផងដែរ
ប្រតិបត្តិការ​បង្ក្រាប​​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រសៀលថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​តាមបណ្ដោយផ្លូវជាតិលេខ(៦អា)​ចំនុច​ភូមិ​សំណាក​ ឃុំ​កកោះ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​។​

​សមត្ថកិច្ចបានឲ្យដឹង​ថា​ ជនសង្ស័យ​ដែលឃាត់ខ្លួនរួម​មាន​៖​ ទី​១-​/មានឈ្មោះ​ SAk​ SAESONG​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ថៃ​
ទី​២-​/ ឈ្មោះ​ សុខ​ ប៊ុ​ន​សិរិ​ឆ័​យ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​
ទី​៣-​/ ឈ្មោះ​ លី​ តឹក​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​
ទី​៤-​/ឈ្មោះ​ គង់​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ខ្មែរ​។​

​សមត្ថកិច្ចបន្តថា​ ប្រតិបត្តិការ​ខាងលើ​កម្លាំងជំនាញបាន​ធ្វើការស្រាវជ្រាវ​និង​តាមដាន​ក្រុម​ជនសង្ស័យ​ជាង​មួយ​ខែ​​ទើប​ បង្ក្រាបបាន​ ​ហើយ​បើតាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បានឱ្យ​ដឹង​ថា​ គ្រឿងញៀន​ខាងលើ​ នាំ​ចូល​ពី​ប្រទេសថៃ​ មក​កម្ពុជា​តាម​ច្រក​ជាំ​ អូរ​ស្មាច់​ ខេត្តឧត្ដរមានជ័យ​ ។
ប្រភពដដែលបន្តថា​ ចំពោះវត្ថុតាងដកហូត​រួមមាន៖​ ថ្នាំញៀន​ប្រភេទ​​ម៉េ​តំ​ហ្វេ​តា​មីន​ICE​ចំនួន​៤០​កញ្ចប់​ ទម្ងន់​ប្រមាណ​៤០​គីឡូក្រាម​,​រថយន្ត​២​គ្រឿង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៤​នាក់​រួមនិង​វត្ថុ​តាង​ត្រូវបាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ