Tuesday, April 16, 2024
Latest:
សន្តិសុខ​សង្គម

បុរសចំណាស់ជនជាតិចិនម្នាក់ដេកស្លាប់នៅ​ចញ្ចើមផ្លូវបង្កការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ៖​ ប្រទះឃើញ​ បុរសជនជាតិចិនម្នាក់​ដេកស្លាប់​ នៅចញ្ចើមផ្លូវ​ ដោយមិនដឹង​ មូល​ហេតុ​ បានបង្កការណ៍ភ្ញាក់ផ្អើលកាលពី​វេលា​ ម៉ោង១និង៤០នាទីរសៀលថ្ងៃទី២១ខែតុលា​ ឆ្នាំ២០១៩​នៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្សុី​ ចំណុចមុខ​ ព្រះវិហា​ ធៀន​ អិន​មី​ ឡី​ (​ មជ្ឍមណ្ឌល​ មហាធម៌មេត្រី​-កម្ពុជា)​ ស្ថិតក្នុងសង្កាត់​ ទឹកថ្លា​ ខណ្ឌសែនសុខ​ ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញ​ បុរសជនជាតិចិនវ័យចំណាស់ម្នាក់បានជិះ​ ម៉ូតូកង់បីឥណ្ឌា​ មួយគ្រឿងមិនចាំ​ ស្លាកលេខ​ មិនដឹងថា​ មកពីទីណានោះទេ​ ខណៈ​មកកន្លែងកើតហេតុ​បានឲ្យកង់បីឈប់​ រួចក៏ចុះដើរទៅដើរមក​ ហើយទៅអង្គុយនៅ​ចញ្ចើមផ្លូវ​ ទល់មុខ​ មជ្ឈមណ្ឌលមហាធម៍មេត្រី_កម្ពុជា​ លុះមួយសន្ទុះក្រោយមកស្រាប់​តែឃើញ​ បុរសរងគ្រោះបានដេកផ្ងារពោះក៏​នាំគ្នាទៅមើល​ តែអកុសល​បុរសរូបនោះ​បាន​ដាច់ខ្យល់ស្លាប់បាត់ទៅហើយ​ ។
ប្រភពបន្តថា​ ភ្លាមៗ​ប្រជាពលរដ្ឋ​ បាន​ រាយការណ៍​ទៅសមត្ថកិច្ច​ មូលដ្ឋាន​ ចុះមកពិនិត្យ​ និងបាន​ទំនាក់ទំនង​ ជំនាញ​ មកធ្វើកោសល្យវិច័យ​ រួចបានសន្ឋិដ្ឋាន​ថា​ ជនរងគ្រោះស្លាប់​ដោយសារខ្យល់(​ គ​ )​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិង​សមត្ថកិច្ច​ ជំនាញ​ បានដឹកសពបុរសរង​គ្រោះយកទៅតម្កល់​ នៅវត្តស្ទឹងមានជ័យរង់ចាំក្រុមគ្រួសារមកធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ