Wednesday, November 11, 2026
Latest:
សន្តិសុខ​សង្គម

រថយន្តហ៊ីយ៉ាន់ដាយបុករថយន្ត camry​របួសធ្ងន់និងស្រាល៥នាក់

ភ្នំពេញ៖រថយន្ត​ ហុីយ៉ាន់ដាយ​បើកលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្តcamry ពេញទំហឹងបណ្ដាលឲ្យអ្នកជិះក្នុងរថយន្ត​camry​ ប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់​និង​ស្រាល

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២១​ខែតុលាឆ្នាំ២០១៩​ នៅចំណុចផ្លូវបែកជាបួន​ប៉ុស្តិ៍២៤ម៉ោងតាមបណ្តោយផ្លូវ​ ហាណូយកែងនិងផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌ​សែនសុខ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយ​ គ្រឿងម៉ាក​ camryពណ៌ស្ករពាក់ស្លាកលេខ​ភ្នំពេញ2A-7818​ បើកបរដោយបុរសម្នាក់​និងមានរួមដំណើរប្រុសស្រីក្មេងចាស់៥ទៅ​៦នាក់ទៀត​ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសម្ដេចជាស៊ីម​ ទិសដៅពីលិចទៅកើត​ឆ្លងទៅផ្លូវឧកញ៉ាម៉ុងរិទ្ធី​ ។

ប្រភពបន្តថា​ ខណៈដែលរថយន្តcamryឆ្លងផ្លូវ​បានពាក់កណ្ដាលស្តុប​ ស្រាប់តែមាន​រថយន្ត​ មួយគ្រឿងទៀតម៉ាក​ ហុីយ៉ាន់ដាយ​ពណ៌ស​ ពាក់ស្លាកលេខព្រះសីហនុ​3A-5493​ បើកបរដោយបុរសម្នាក់​រួមនិងព្រូម្នាក់ទៀត​ ធ្វើដំណើរតាមបណ្ដោយផ្លូវ​ហានណូយ​ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន​ លុះមក​ដល់ចំណុចកើត​ហេតុ​ មិនបានប្រុងប្រយត្ន័​ ក៏ជ្រុលទៅបុក​រថយន្តcamry​ ចំពាក់កណ្ដាលពេញទំហឹង​បណ្ដាលឲ្យ​ រងការខូចខាតយ៉ាងដំណំ​ និងអ្នករួមដំណើរនៅក្នុងរថយន្ត​camry​ ចំនួន៥​នាក់បានរងរបួសធ្ងន់និងស្រាល​ ភ្លាមៗត្រូវបាន​រថយន្តសង្គ្រោះបន្ទាន់ដឹកយក​ទៅ​សង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ​ ។

ចំណែកអ្នកបើកបររថយន្តទាំង២​បានគេច​ខ្លួនបាត់អស់​ នៅសល់តែព្រូរថយន្ត​ហុីយ៉ាន់ដាយ​ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយក​ទៅ​សួរនាំ​នៅប៉ុស្តិនគរបាលភ្នំពេញថ្មី​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមក​វាស់វែងយករថយន្តទាំង២គ្រឿងទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ​គោក​រាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ