Sunday, May 12, 2024
Latest:
សន្តិសុខ​សង្គម

បើកម៉ូូតូលឿនដល់ផ្លូវកោងមិនប្រយត្ន័ជ្រុលបុករថយន្តរបួសធ្ងន់

កណ្តាល៖ យុវជនប្រុសស្រី២នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាបើក បរក្នុងល្បឿនលឿនខណៈមកដល់ផ្លូវកោងមិនបាន ប្រុងប្រយត្ន័ក៏ជ្រុលទៅបុករថយន្តកែឆ្នៃមួយគ្រឿងទៀត ដែល បើកបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំង ២នាក់ចំណែកអ្នកបើករថយន្តឃើញសភាពការមិនស្រួលបានរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង ០១និង០០នាទីរសៀលនៅចំណុចផ្លូវបេតុង ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះទី១មាន ឈ្មោះ ម៉ាញ រាជ ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរសិស្ស (អ្នកបើកម៉ូតូ) មានទីលំនៅភូមិដំរីឆ្លងឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាល ៖ ទី២ មានឈ្មោះ ផល្លី គីម ហួរ ភេទស្រី អាយុ១៣ឆ្នាំ (អ្នករួមដំណើរ) មុខរបរ សិស្សមានទីលំនៅភូមិចុងកោះគឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្ដាល ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះប្រុសស្រីខាង លើជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល 1Y.8680 ជិះឌុបគ្នាដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងភូមិពាមសាលា ទិសដៅពីកើតទៅលិចខណៈមកដល់កន្លែងកើតហេតុត្រង់ ចំណុចផ្លូវកោងមិនប្រយត្ន័បានជ្រុលទៅបុករថយន្តកែឆ្នៃមួយគ្រឿងគ្មានស្លាកលេខដែលបើកបរបញ្ច្រាស់ទិស គ្នាបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង តែដោយសារ របួសធ្ងន់ពេកត្រូវបានបញ្ជួនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យនៅឯភ្នំពេញ ។ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយតាមនិតិវិធីច្បាប់ ៕