Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចបង្ក្រាបទីតាំងអនឡាញឃាត់ខ្លួនជនជាតិចិន១៧នាក់

ខេត្តកំពត៖​ កម្លាំងនគរបាលជំនាញខេត្តកំពត ឆ្មក់ចូលបង្ក្រាប​ ទីតាំងអនឡាញមួយកន្លែងឃាត់ខ្លួនជនជាតិចិន ប្រុសស្រី​ បាន១៧នាក់
ប្រតិបត្តការណ៍នេះ​ធ្វើឡើងកាលពីវេលា​ម៉ោង១២ថ្ងៃត្រង់ថ្ងទី០៧ខែតុលាឆ្នាំ២០១៩​ នៅចំណុចផ្ទះជួលមួយកន្លែង ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងនិងខេត្ត​កំពត​ ។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លូនជនជាតិចិន​ បាន១៧នាក់​ រួចហើយកម្លាំងសមត្ថកិច្ច​ ដកហូតបាន ទូរស័ព្ទដៃ១៤៤គ្រឿង និង Laptop ១គ្រឿង។

ក្រោយឃាត់ខ្លូន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕