Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

សង្វៀនជល់មាន់នៅភូមិឈើទាល ស្រុកបាទី កំពុងបើកលេងយ៉ាងអាណាធិបតេយ្យក្រោយ​វត្តឆ្នាត់

ខេត្តតាកែវ​ ៖​ យោងតាមប្រភពព័ត៌មានពី​CPC NEWS បានផ្សាយថា​ តាមប្រភពច្បាស់ការ​ពីប្រជាពលរដ្ឋ​ថា នាវេលាថ្ងៃត្រង់ទី៣ ខែមករា ឆ្នាំ២០២០ នេះមានសង្វៀនជល់មាន់ដ៏ធំមួយកន្លែង ស្ថិតនៅខាងក្រោយវត្តឆ្នាត់ ភូមិព្រែកឈើទាល ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កំពុងបើកលេងយ៉ាងគគ្រឹក​គគ្រេង និងមានមនុស្សជាច្រើនស្រែកហ៊ោរ​កញ្ច្រៀវ កងរំពងពេញភូមិ តែម្តង ដោយមិន​រំខានដល់សមត្ថកិច្ច ទេ ។

ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយនេះ ត្រូវបាន​ប្រជាពលរដ្ឋ អះអាងថា ជារបស់ តា ញឺង ។

តាមប្រភពព័ត៌មានដដែល បានបន្តទៀតថា សង្វៀន នេះ បើកលេងរៀងរាល់ថ្ងៃតែម្តងក្នុងមួយថ្ងៃៗជល់មិនតិចជាង២០គូរនោះទេ គឺ ជល់ចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតដល់ល្ងាចតែម្តង ជាពិសេសក្រុមអ្នកលេងភ្នាល់សីសង​ចាញ់រាប់លានរៀល ជិះសុទ្ធតែរថយន្តស៊េរីទំនើបចូលលេង ។

មិនតែប៉ុណ្ណោះ សង្វៀនជល់មាន់មួយនេះ មានកន្លែងផ្ញើម៉ូតូ និង មានអ្នកយាមកាម យ៉ាងស្អាត តែម្តង ដើម្បីសុវត្ថិភាពដល់អ្នកញៀនល្បែងជល់មាន់ ទាំងនេះ ។

នេះជាសារមួយរបស់ប្រជាពលរដ្ឋ សម្រាប់ជូនសមត្ថកិច្ចមូលដ្ឋានអោយលោកបានជ្រាប រួមមានលោកមេប៉ុស្តិ៍ឈើទាល និង លោកអធិការស្រុកបាទី ជាដើម សម្រាប់មានចំណាត់ការស្រាវជ្រាវ និង បង្ក្រាប ៕

ចែករំលែកអត្ថបទ