Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

នាំសង្សាមករួមរ័ក្សបានសម្រេចម្ដងត្រូវម្តាយនាងដឹងរឿងប្តឹងឲ្យសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖​ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន​តាមពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរង​គ្រោះ​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើង​ កាលវេលាម៉ោង១២នឹង១០នាទីរំលងអាធ្រាត្រចូលថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩នៅចំណុច​ បន្ទប់ជួលលេខ០៤ ផ្លូវលេ១០៤​ ភូមិក្រពើ​ទ្រោម សង្កាត់រលួស ខណ្ឌដង្កោ ។

យុវជនដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ ឌុក សំណាង ភេទប្រុស អាយុ២០ឆ្នាំមុខរបរកម្មករ សរសរគ្រឹះ​ ស្នាក់នៅបន្ទប់ជួលលេខ​០៤ផ្លូវលេ១០៤​ ភូមិក្រពើទ្រោមសង្កាត់​រលួស ខណ្ឌដង្កោ ។​ ចំណែកក្មេងស្រីរងគ្រោះមាន​ឈ្មោះ​ ណ.ស.ភ អាយុ១៥ឆ្នាំ​ រស់នៅភូមិដើម​ទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដាល​ ។

សមត្ថកិច្ច​បានឲ្យដឹងថា​ កាលពីថ្ងៃទី៦ខែ​តុលាឆ្នាំ២០១៩​ វេលាម៉ោង០២និង០០នាទី រសៀល​ ក្មេងស្រីរងគ្រោះបានតេទូរសព្ទ័​ទៅយុវជន​ សង្ស័យដោយសួរថាទំនេររឺទេ! ពេលនោះជនសង្ស័យឆ្លើយថា​៖​ ទំនេរ​ លឺ​ដូច្នេះ​ ក្មេងស្រីរងគ្រោះក៏ប្រាប់ទៅយុវជន​សង្ស័យថា​៖​ ចឹងមកយកខ្ញុំផង​ព្រោះខ្ញុំចង់ទៅ​លេងបន្ទប់ជួលរបស់បង​ ៖​ លុះដល់ម៉ោង០៣​និង៣០នាទីរសៀលថ្ងៃដដែល​ យុវជនសង្ស័យ​ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខតាកែវ1N-​7395​ ទៅឌុបក្មេងស្រី​ មកលេងបន្ទប់របស់ខ្លួន​ ។​ សមត្ថកិច្ចបន្តថា​ ខណៈដល់បន្ទប់ក្មេង​ស្រីរងគ្រោះបានដើរចូលទៅក្នុងបន្ទប់មុន​ បន្ទាប់មកយុវជនសង្ស័យបានចូលដែរ​ហើយ​ពេលនោះអ្នកទាំងបានរួមភេទជាមួយគ្នាបាន​សម្រេចម្ដង​ ! ក្រោយមកជនសង្ស័យក៏បានឌុប​ ក្មេងស្រីមកផ្ទះរបស់គេវិញ​ ! លុះ​ពេលទៅដល់ផ្ទះម្ដាយក្មេងស្រីរងគ្រោះបានសួរ​នាំ​រឿងក្មេងស្រីរងគ្រោះ​ បាត់ពីផ្ទះទើបក្មេង​រៀបរាប់ប្រាប់ម្ដាយរឿងរ៉ាវ​ អោយម្ដាយដឹង។ ក្រោយដឹងរឿងហេតុម្ដាយក្មេងស្រីរងគ្រោះបាននាំកូន​ ស្រី​ មករាយការណ៍ជូនសមត្ថកិច្ច នឹងដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរលួសអោយជួយអន្តរាគន៍ឃាត់ខ្លួននាំយក​មកសាកសួរនៅប៉ុស្តិតែម្ដង​ ។

បច្ចប្បន្ន​ ជនសង្ស័យនឹងម៉ូតូត្រូវបានបញ្ជូន​មកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន​នគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំ​រឿង ចាត់ការបន្តតាមច្បាប់​ ៕