Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិម៉ាឡេសុីម្នាក់ដេកក្នុងបន្ទប់ទឹកផ្សាររាត្រីសង្ស័យឃាតកម្ម

ស្វាយរៀង៖ បុរសជនជាតិម៉ាឡេសុីម្នាក់ត្រូវបានគេប្រទះ ឃើញដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ទឹកផ្សាររាត្រីក្រុងបាវិត
ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង ៣០នាទី​រំលងអាធ្រាតឈានចូលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ទឹក​ផ្សាររាត្រី​ ជាប់ភោជនីយ៍ដ្ឋានស៊ីឡាយ​ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់ បាវិត​ ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ខាសេន​ ស៊ិនគា​សេង(CARSEN TION KAI SENG)ភេទប្រុសអាយុ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ​ កាន់លិខិតឆ្លងដែនលេខ K-36579669 ស្រុកកំណើត​ក្រុង​សារ៉ាវ៉ក​ ប្រទេសម៉ាឡេស៊ី។
សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះឆ្លងចូលមកកម្ពុជាតាមច្រកទ្វាអន្តរជាតិបាវិតម៉ុកបាយ តាំង ពីថ្ងៃទី២ខែមិថុនាឆ្នាំ២០១៨មកម្លេះ។ ចំពោះករណីនេះសមត្ថកិច្ចបានបញ្ជាក់ ទៀតថាក្រោយពី ទទួលបានព័ត៍មានថាមានមនុស្សស្លាប់នៅផ្សារាត្រីក្រុងបាវិតភ្លាមសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុពិនិត្យលេីខ្លួនសពឃេីញថាមានដាច់ក្បាលខាងក្រោយ១០x៦ CMនិងភ្នែកខាងឆ្វេងជាំ៦x៣CM ក្រោយពីពិនិត្យលើខ្លួនសពរួចសមត្ថកិច្ចនិងគ្រួពេទ្យបានសន្និដ្ឋានថាករណីនេះពិតជាករណីឃាតកម្មពិតប្រាដកមែន។

បច្ចុប្បន្នសាកសពត្រូវសមត្ថកិច្ចយកទៅតម្កល់ទុក្ខនៅវត្តពោធិថ្មី(ហៅវត្តបាវិត)រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។
ដោយឡែកជនល្មើសសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ