សន្តិសុខ​សង្គម

អាណិតណាស់! បុរសពីរនាក់បងប្អូនថ្លៃជិះម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវរថយន្តពាក់ស្លាកលេខ​ភ្នំពេញ2BA-9111បុក​ស្លាប់ប្អូនឯបង​ថ្លៃរង​របួសធ្ងន់

​ភ្នំពេញ​ ៖​ អាសូរ! បុរសពីរនាក់​ ត្រូវជាបងប្អូនថ្លៃ​និងគ្នា​ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវ​បំណងទៅផ្ទះបង​ តែជា​អកុសលត្រូវរថយន្តមួយគ្រឿងបេីកមកបុកពី​ក្រោយពេញទំហឹង​ បណ្ដាលឲ្យស្លាប់បាត់​បង់ជីវិតម្នាក់​នៅនិងកន្លែង​ ឯម្នាក់ទៀតរង​របួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅ​សង្គ្រោះបន្ទាន់​ ៖​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៥៨P​ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

​ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ ប៉ែន សាលី ភេទប្រុស​ អាយុជាង៣០ ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅម្តុំផ្សារហេងលី ក្នុងខណ្ឌទួលគោក មានស្រុកកំណើតស្រុកមោងឫស្សីខេត្តបាត់ដំបង ។ ចំណែកជនរង​គ្រោះម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ។

យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ត្រូវជា​បងប្អូនជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុប្អូនបង្កើតនិងប្អូនថ្លៃរបស់គាត់​ទាំង​ពីរនាក់បានមកលេងគាត់នៅម្ដុំក្បែរកន្លែងកើតហេតុតាំងពីក្បាលព្រលប់​ លុះដល់ម៉ោងកើតហេតុពួកគេក៏បាននាំចេញទៅផ្ទះវិញ​ ដោយជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​1FF-0399​ ដើម្បីទៅកន្លែងស្នាក់នៅវិញ​ខណៈមកដល់ចំណុចកើតហេតុខាងលើក៏​មានរថយន្តមួយគ្រឿងម៉ាក​ ធុនត្រា​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2BA-9111 ធ្វើដំណើរតាមបណ្តោយផ្លូវ58P ទិសដៅពី​កើតទៅលិចក្នុងល្បឿនលឿនដូចហោះ​ មិន​ប្រយត្ន័​ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពី​ក្រោយពេញទំហឹង​និងអូសជាច្រើនម៉ែត្រ​ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅ​និងកន្លែង​ ឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបាន​រថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ ។ ដោយឡែករថយន្តបង្កបានបើករត់គេចបាត់ស្រមោល​ ដាច់ស្លាក​លេខជ្រុះនៅនឹងកន្លែងកើត​ហេតុផងដែរ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ​ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក​បណ្ដោះអាសន្នរងចាំប្រគល់ជូនសាច់ញាតិ វិញ​ រីឯសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី​ ។

ស្របពេលនោះដែរ គ្រួសារសព ជនរង​គ្រោះសូមអំពាវនាវឲ្យអាសមត្ថកិច្ច​ ជួយចាប់រថយន្តបង្ក មកផ្តន្ទាទោស​ទៅតាមផ្លូវច្បាប់ផង ព្រោះរថយន្តបង្កបន្ទាប់ពីបុកហើយបើក​រត់គេចបាត់ និងបាន​បន្សល់ស្លាកលេខនៅ​កន្លែងកើតហេតុផង​ដែរ៕

ចែករំលែកអត្ថបទ