Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ទូរស័ព្ទដៃបានស​ម្រេចតែរត់មិនរួចត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាព​ឆក់ទូរស័ព្ទដៃពីនារី២នាក់បានសម្រេចតែរត់មិនរួចត្រូវកម្លាំងនគរបាល ល្បាតដេញឃាត់ខ្លួនភ្លាមមៗ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង ៣០នាទីរសៀលថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៨តាមបណ្ដោលផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

បើតាមសម្ដីពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ នារី២នាក់កំពុងតែជិះម៉ូតូមួយគ្រឿងម៉ាកឃ្លឺកឌុបគ្នា ភ្លាមនោះស្រាប់តែជនសង្ស័យ២នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាc125 ពាក់ស្លាកលេខភ្នំពេញ 1GI-0203 មក អែបរួចឆក់ទូរស័ព្ទដៃជនរងគ្រោះដែលអង្គុយខាងក្រោយ ហើយជនសង្ស័យជិះម៉ូតូគេចខ្លួនស្រាប់តែត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាដែរកំពុងល្បាតនៅក្បែរនោះក៏បាននាំគ្នាដេញរហូតទើបឃាត់ខ្លួនភាមៗតែមង្ត ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ២ ព្រោះជាម្ចាស់ទឹកដីកើតហេតុ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការសាកសួរនិងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការ បន្តតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ