Tuesday, May 21, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដកហូតថ្នាំញៀន៧កញ្ចប់

ភ្នំពេញ៖ សមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន៧កញ្ចប់
ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤៖៣០ នាទីទាបភ្លឺ ថ្ងៃទី១៨ខែមិថុនាឆ្នាំ ២០១៨នៅចំណុចផ្លូវលេខ ៧០ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ហេង សុខ ហ៊ុន ភេទ​ប្រស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក។
វត្ថុតាងដកហូតមាន៖ ១/ក្រាមព៌ណសរថ្លាចំនួន ០៧កញ្ចប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្ត ទិសដៅ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងនគរ បាលរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌ ប៉ុសិ៍បន្តធ្វើការ ស្រាវជ្រាវ ដើម្បីបង្ក្រាបជាប្រចាំ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំ រឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាម នីតិវិធីបន្ត ៕