Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ពុទ្ធោ​!​!សង្ស័យស្រវឹងបើករថយន្តបុករះ​រៀនទេវតា​ របងអធិការខណ្ឌឬស្សីកែវ​និងរថយន្តនគរបាលមួយគ្រឿងខ្ទាតជិត១០០​ម៉ែត្រ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើក​រថយន្តបុករះរៀនទេវតាបាក់ខ្ទេចនិងប្រអប់ភ្លើងធ្លាក់ចេញពីបង្គោល​ បន្តបុករបងអធិការខណ្ឌឬស្សីកែវ និងរថយន្ត ម៉ាកស្តារុិចមួយគ្រឿង របស់នគរបាល ផ្លោងជិត១០០ម៉ែត្រទៅ​បោកផ្ទប់ និងបង្គោលភ្លើង
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះកើតឡើង​នៅ​វេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩ នៅ​មុខអធិការ​រដ្ឋាន​នគរបាលខណ្ឌឬស្សី តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញ​ បុរស​ម្នាក់​សង្ស័យស្រវឹងស្រាបើករថយន្ត​ ម៉ាកឡិច​សុីសLX-470 ពណ៌ស ស្លាកលេខ​ភ្នំពេញ2BA-6082​ បើកតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ​បានរេចង្កូតមកស្តាំជ្រុលទៅបុក​រៀនទេវតា​ដាក់នៅមុខផ្ទះប្រជាពលរដ្ឋបាក់ខ្ទេច​ និងប្រអប់ភ្លើងនៅជាប់បង្គោលភ្លើងធ្លាក់​ចុះក្រោម រួចបន្តទៅបុករបងអធិការខណ្ឌឫស្សីកែវ​ និង​រថយន្តស្តារុិចពណ៌ត្រីអុីស្លាកលេខនគរបាល​2-3135របស់ប៉ូលិសចតស្ងៀមផ្លោងជិត​១០០ម៉ែត្រទៅបោកផ្ទប់ និងបង្គោលភ្លើងថ្មនៅផ្លូវម្ខាងទៀត ព្រមទាំងបង្គោលស្លាក​សញ្ញាមួយដើមទ្រេត។ ចំណែករថយន្តបង្កខូចខាតយ៉ាងដំណំ​ ភ្លាមៗ​សមត្ថកិច្ចធ្វើកាឃាត់ខ្លួនអ្នកបើកបររថយបង្ក យកចូលក្នុងអធិការខណ្ឌសួនាំ​ ។

ក្រោយមកសមត្ថកិច្ចជំនាញធ្វើការវាស់វែង​យករថយន្តបង្ករទៅរក្សាទុកនៅការិយាល័​យ​ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ