សន្តិសុខ​សង្គម

រថយន្តពីរគ្រឿងប៉ះគ្នាបន្តិចបន្តួចប្រកែកយកត្រូវរៀងខ្លួន​ ចុង​ក្រោយ​ នគរបាល…

ភ្នំពេញ៖ រថយន្តឡិចសុីសនិងរថយន្តក្រឡុកសុីម៉ង់ត៍ប៉ះគ្នាម្ចាស់ប្រកែកយកត្រូវរៀងៗខ្លួន
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧និង២០នាទីយប់​ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៩​ ត្រង់ចំណុចផ្លូវបែក​ជាបួន​ ស្តុបផ្សារមាន់អាំង​ តាមបណ្តោយផ្លូវ​៣១៥ កែងនិងផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងម៉ាកHINO ពណ៌​ស ស្លាកលេខភ្នំពេញ 5A-2051បើកដោយ​បុរសម្នាក់ធ្វើដំណើរ​ តាមបណ្តោយផ្លូវ​៥៩២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុច​កើតហេតុបានពាក់កណ្តាលស្តុប ស្រាប់តែ​​រថយន្តមួយគ្រឿងទៀត​ ម៉ាកឡិចសុីស​TRD​ពណ៌ស ស្លាកលេខភ្នំពេញ2AH-7853 បើក​ដោយបុរសជនជាតិជប៉ុនម្នាក់រួមដំណើរ​និងស្ត្រីក្មេងចាស់បីនាក់ទៀត ធ្វើដំណើរពីត្បូងទៅជើងជ្រុលទៅបុក​ រថយន្តក្រឡុកសុីម៉ង់ត៍​ ចំកាងមុខផ្នែកខាងស្តាំ​ ខូច​ខាត​ទាំង​សងខាង បន្ទាប់មកភាគីទាំងពីរប្រកែកគ្នាយក​ត្រូវរៀងៗខ្លួន​ ។

ក្រោយចរចារមិនត្រូវគ្នាសមត្ថកិច្ច​ ចរាចរណ៍​វាស់វែងយករថយន្តទាំង២គ្រឿងទៅ​រក្សា​ ទុក​នៅអធិការដ្ឋាននគរបាលខណ្ឌទួល​គោក រងចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕

ចែករំលែកអត្ថបទ