Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់!! ក្រុមកាងឆ្នោតវៀតណាម​ មានរហ័សនាម«888»ជិះសុទ្ធតែឡាន​ ទំនើប​ពាក់ស្លាកលេខ(ខ.ម)​មកដក​កាំ​ភ្លើង​ភ្ជង់គំរាមបាញ់អ្នកកក់ឆ្នោតឲ្យកត់ឲ្យខ្លួនធ្វើដូចជាចោរប្លន់

ភ្នំពេញ​ ៖​ ក្រុមកាងឆ្នោតវៀតណាម​ ដែល​មានរហ័សនាម«888» មាន​គ្នា​៦ទៅ៧នាក់​ ជិះឡានសេរីទំនើប​ ពាក់ស្លាកលេខ​ (ខ.ម)​បានមកអុកឡុកនិងដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ប្រជាពលរដ្ឋ​ រកសុីកត់ឆ្នោតវៀត​ណាម​ ហេតុការណ៍នេះកើតឡើងកាលពី​រសៀលថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៩​ នៅចំណុចតូបជួលមុខផ្សារ​បុរីពិភពថ្មីកំបូល​ ស្ថិតនៅ​ក្នុង​ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

យោងតាមប្រភព​ ពីប្រជាពលរដ្ឋ​ ដែលរងគ្រោះបាន​ថា មុនថ្ងៃកើតហេតុ២ទៅ៣ថ្ងៃមានមនុស្ស​ មួយក្រុមគ្នា​ ៦ទៅ៧នាក់ ដែលគេស្គាល់ថា​ ជាក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«888» បាននាំគ្នាមក​និយាយបញ្ជុះបញ្ជូល លួងលោម បុរសម្នាក់​ដែលជាអ្នកកត់ឆ្នោតវៀតណាម​ ឲ្យមក​កត់ឆ្នោតវៀមណាម​ ដូចគ្នាឲ្យមេធំ​ របស់ពួកគេ​វិញ ប៉ុន្តែការបង្ខំនោះត្រូវបុរស​ កត់ឆ្នោតបដិសេធមិនកត់ឲ្យ ក៏ត្រូវពួកគេ​ ជិះរថយន្តឡិចស៊ីសសេរីទំនើបពាក់ស្លាកលេខ(ខ.ម)ប្រើអំពើហិង្សា​វាយ​រួច​បានដកកាំភ្លើងខ្លី​ ភ្ជង់​គំរាមបាញ់សម្លាប់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ភ័យស្លន់​ស្លោ​ រត់ជាន់ជើងគ្នា​ ដូចសកម្មភាពចោរប្លន់​ អញ្ចឹង​ ។

ប្រជាពលរដ្ឋរងគ្រោះបន្តថា ក្រុមអ្នកកាងឆ្នោតវៀតណាម​ មានរហ័សនាម​«888»​បានអួតខ្លួនថា​ ជាជំនួយការអ្នកធំតែ​មិនដឹងធំ​ប៉ុណ្ណានោះទេ​! បានដើរឲ្យអ្នកកត់ឆ្នោតវៀត​ ណាម​ ទាំងអស់នៅភ្នំពេញកត់ឲ្យក្រុមខ្លួន តែ​ដោយសាមីខ្លួន(ជនរងគ្រោះ)មិនព្រមកត់​ឲ្យ ស្រាប់តែក្រុមខាងលើ​ នាំគ្នា​​ជិះ​ រថយន្តឡិចស៊ីស​ សេរីទំនើប​ពាក់ស្លាក​លេខ​ (ខ.ម) និងរថយន្ត​ ភិកអាប់ ពណ៌ស ពាក់ស្លាកលេខ​(ខ.ម)​មានគ្នា៦ទៅ៧នាក់​ បានមកសម្លុតចាប់ មិនតែប៉ុណ្ណោះបានចូលដល់ក្នុងតូបរបស់គាត់ រួចប្រើហិង្សាវាយ និងបាន​ដក​កាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ចោល​ ថែមទៀតផង​ បើមិនព្រមកត់ឆ្នោតឲ្យពួកខ្លួន រហូត​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ នាំគ្នាចោមរោមមើល ទើបក្រុម​ពួកគេទាំងនោះ​នាំគ្នាឡើង​ជិះ​ឡានចេញទៅបាត់អស់ ។

យោងតាមការចេញផ្សាយ​ របស់(គេហទំព័រ​ People News បានបញ្ជាក់ថា ក្នុងចំណោម បក្ខពួកក្រុមកាងឆ្នោតវៀតណាតនោះ​ មាន​បុរសឈ្មោះ ម៉ាន់ ដេវិដ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានតួនាទី​ ក្រុមការងារ​សមាគម​ សហសង្គ្រោះអាវុធហត្ថផង ដែរដែលបានដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់​ប្រជាពលរដ្ឋដែលរកសុីកត់ឆ្នោតវៀតណាម​។
ប្រភពបន្តថា​ ពាក់ព័ន្ធករណីខាងលើ​ ពេលទទួលព័ត៌មានបានភ្លាមៗ​ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បាន​បញ្ជាឲ្យអភិបាលរងម្នាក់ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ​ ផងដែរ ប៉ុន្តែក្រុមអ្នកកាងឆ្នោតវៀតណាម​ ដែលមានរហ័សនាម​«888»បាន​បើករថយន្ត​សេរីទំនើប​ពាក់ស្លាកលេខ​(ខ.ម​)​ចេញទៅបាត់មុន​ពេលដែលអាជ្ញាធរចុះទៅ​ដល់ ។

ជុំវិញករណីខាងលើ​ ភ្នាក់ងារ​សារព័ត៌មាន​ ​(កោះប៉ែន​ )​ មិនអាចទំនាក់ទំនងលោក អេង ហ៉ី អ្នកនាំពាក្យកងរាជអាហត្ថលើ​ផ្ទៃប្រទេស បានទេ​ ចំពោះបុរសម្នាក់ ដែលមានឈ្មោះ ម៉ាន់ ដេវិដ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានតួនាទីក្រុមការងារសមាគម សហសង្គ្រោះអាវុធហត្ថ ។

ចំណែកបុរសឈ្មោះ ម៉ាន់ ដេវិដ ដែល​ពល​រដ្ឋ​​រងគ្រោះអះអាងថាជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ក៏ភ្នាក់ងារសារព័ត៌មាន (កោះប៉ែន)​ មិនអាចទំនាក់ទំនងបានដែរ​ ព្រោះគ្មានលេខទូរស័ព្ទ ។​ យើងខ្ញុំរងចាំការ​បំភ្លឺគ្រប់ពេលវេលា​ ។

ប្រជាពលរដ្ឋរងគ្រោះសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ច​ ពាក់ពន្ធ័មេត្តាមានវិធាន​ចំពោះមនុស្សមួយក្រុមនេះ ដើម្បីរកយុត្តិធម៌ជួនគាត់ជាជនរងគ្រោះផង ៕

ចែករំលែកអត្ថបទ