Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចម្រុះខណ្ឌមានជ័យដាក់គោលដៅ​ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបណ្តឹង​ច្បាប់ចរាចរណ៍​ ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៣កញ្ចប់ធំ

ភ្នំពេញ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ​មានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់​ បន្ទាប់ពី​សមត្ថកិច្ចឆែកឆេរកឃើញថ្នាំញៀន ចំនួន៣​កញ្ចប់ធំ នៅកាបូបស្ពាយជាប់ខ្លួន ខណៈ​ជន​សង្ស័យរូបនោះ​ ជិះម៉ូតូឆ្លងកាត់គោលដៅ​ពង្រឹង​ច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដែលដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើ​ឡើងកាលពីវេលាម៉ោង០៧យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខឃ្លាំងដែក ផ្លូវ២៧១កែងផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ប៊ូ ងួន ភេទប្រុស អាយុ​២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។​ ជិះម៉ូតូធំ ម៉ាក KAWA SAKI ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1GE-4848 ។

យោងតាមការបញ្ជាក់របស់សមត្ថកិច្ច បានឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងចម្រុះ​ គណៈបញ្ជារឯកភាព ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ​ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គាប់ជួនក៏មានបុរសម្នាក់ដែលជាជនសង្ស័យខាងលើ បានជិះម៉ូតូធន់ធំឆ្លងកាត់គោលដៅត្រួតពិនិត្យ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចចម្រុះ​ ​ក៏ធ្វើការឃាត់ខ្លួនសួរនាំព្រម​ ទាំងសុំធ្វើការឆែកឆេរ កាបូប​ តែជនសង្ស័យមិនឆែក​ ធ្វើឲ្យសមត្ថកិច្ច កាន់តែសង្ស័យក៏​ចាប់​ ឆែកឆេរ ស្រាប់តែរកឃើញថ្នាំប្រភេទក្រាមថ្លា ចំនួន៣កញ្ចប់ធំ​ សង្ស័យជាសារធាតុញៀន ទើបនាំខ្លួនយកទៅសារសួរនៅ​ប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលើ​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចសួរនាំ​ និងកសាងសំណុំរឿងដើម្បីបញ្ជួនទៅអធិការចាត់ការបន្តតាមច្បាប់​ ៕

ចែករំលែកអត្ថបទ