សន្តិសុខ​សង្គម

ពិតជាគួរឲ្យសង្វេកខ្លាំងណាស់ព្រះអើយ​ ! ស្ត្រីម្នាក់ទៅ​រកត្រីត្រឡប់មកផ្ទះវិញកូនប្រុសលង់ទឹក​ស្លាប់២នាក់

ស្វាយរៀង​ ៖​ ក្មេងប្រុសពីរនាក់បងប្អូនបង្កើត​ លង់ទឹកស្លាប់យ៉ាងអាណោចអធម៌​ ខណៈ​ដើរទៅរកម្ដាយដែលទៅរកត្រីនៅឯវាល​ស្រែ​ ហើយសង្ស័យនាំគ្នាចុះលេងទឹកស្រះ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលគួរអោយសង្វេកនេះបានកើត​ឡើងកាលពីវេលាម៉ោងប្រហែល​៥ល្ងាច​ថ្ងៃទី០២ខែមករាឆ្នាំ២០២១នៅចំណុច​​ស្រះ​ទឹកមួយកន្លែងចំងាយប្រហែល៨០០​ម៉ែត្រពីផ្ទះជនរងគ្រោះ​ ស្ថិតក្នុងភូមិចំរះ​ ឃុំស្វាយធំ​ស្រុកស្វាុយជ្រំ​ ខេត្តស្វាយរៀង​ ។

សពក្មេងប្រុសរងគ្រោះទី១​ មានឈ្មោះ​ ឡៃបញ្ញា​ អាយុ៧ឆ្នាំ​-ទី២​ ឈ្មោះ​ ឡៃ​ ផាន់ណា​ អាយុ៣ឆ្នាំ​ ។​ មានម្ដាយឈ្មោះ​ ហ៊ុន​ ណុន​ អាយុ៣០ឆ្នាំជាង​ និងឪពុកឈ្មោះ​ អេង​ ឡាង​ អាយុ៣០ឆ្នាំជាងដូចគ្នា​ រស់នៅភូមិ.ឃុំ​កើតហេតុខាងលើ​ មានកូន៣នាក់ប្រុសទាំង​អស់​ ។

បើតាមសម្ដីស្ត្រីជាម្ដាយរបស់ក្មេងប្រុសរង​គ្រោះ​ទាំងពីរនាក់បានរៀបរាប់ទាំងទឹកភ្នែកអោយដឹងថា​ មុនពេល​កើតហេតុម៉ោងប្រហែលជា១២ថ្ងៃត្រង់ថ្ងៃទី​០២ខែមករាឆ្នាំ២០២១​ រូបគាត់បានដើរទៅរកចាប់​ត្រីនៅឯវាលស្រែដែលគេបូមស្រះដោយទុក​កូន​ប្រុសតូចៗទាំង៣នាក់អោយប្ដីមើល​ ។ ស្ត្រីជាម្ដាយក្មេងប្រុសរងគ្រោះបានបន្តថា​ លុះ​ដល់ម៉ោងប្រហែល៥ល្ងាចរូបគាត់ត្រឡប់មក​ពីរកត្រីវិញមិនឃើញកូនទាំងពីរ​នាក់ក៏បានសួរ​ទៅប្ដីរបស់គាត់​ ពេលនោះប្ដីគាត់បានប្រាប់ថាកូន​ បានដើរទៅរកគាត់នៅវាលស្រែ​ ភ្លាមៗក៏មានការភ្ញាក់ផ្អើល​ ហើយអ្នកជិតខាងក៏​បាននាំ​គ្នាជួយដើរ​ រក​រហូតទៅដល់ចំណុច​ស្រះទឹកដែលជាកន្លែងកើតហេតុ​ មានចំងាយពីផ្ទះប្រហែល​៨០០​ម៉ែត្រក៏ប្រទះ​ឃើញកូនគាត់​ម្នាក់អណ្ដែតឃើញអាវ​ក៏​នាំគ្នាចុះរាវរកឃើញ​ទាំងពីរនាក់​ក៏ស្រង់ឡើងមក​លើគោក​ តែជាអកុសលកូន​គាត់បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់​ ដោយ​មិនដឹងថា​លង់ទឹក​តាំងពី​ពេល​ណាមក​នោះទេ​ ។​

ក្រោយសង់រួចក៏បានអ្នកជិតខាងជួយយក​សព​ក្មេងប្រុសរង​គ្រោះទាំងពីរនាក់មកផ្ទះ​ដើម្បីរៀបចំធ្វើបុណ្យ​តាមប្រពៃណី​ ៕​
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ របស់ក្រុមគ្រួសារសពផង​ ???។ សូមឪពុកម្ដាយគ្រប់រូប​មេត្តាប្រុងប្រយត្ន័ចំពោះកូនតូចៗកុំអោយជួប​រឿងដូចនេះ​ ។ សូមអគុណ???

ចែករំលែកអត្ថបទ