Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

នគរបាល​ ខណ្ឌមានជ័យ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុង​ចំណោមបក្ខពួកពីរ​ ករណីកាប់ប្លន់

ភ្នំពេញ​ ៖​ ដោយមានការបញ្ជាផ្ទាល់ពីលោក​វរសេនីយ៍ទោ​ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោម​បក្ខពួកពីរនាក់​ ករណីកាប់ប្លន់យកម៉ូតូពីជន​រងគ្រោះកាល​ពីថ្ងៃទី០៣ខែឧសភាឆ្នាំ២០២២ វេលាម៉ោង​២៣និង០០នាទី នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ ២ សង្កាត់​ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។

លោក វរសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្តិ៍​ នគរបាល​ ស្ទឹងមានជ័យ​ ទី៣​ បានឲ្យដឹងថា​ មុនកេីតហេតុជនរងគ្រោះឈ្មោះ ថាន់ ចាន់ថា ភេទប្រុស អាយុ៤០ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរី ២០១៨ ពាក់ស្លាក​លេខ ភ្នំពេញ1GV-2497​ ដោយជិះតាម​បណ្ដោយផ្លូវបេតុង ភូមិដំណាក់ធំ ២ សង្កាត់​ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ខណៈមកដល់ចំណុចកើតហេតុ​ស្រាប់តែមានជនសង្ស័យ២នាក់នៅអង្គុយកែងដីឡូតិ៍គ្មានលេខ​នោះ ហេីយជនសង្ស័យ​ទាំងពីរនាក់បានចេញមកស្ទាក់ម៉ូតូជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ អុឹម ម៉ាលី បានយកកាំបិតប៉័ងតោទៅគំរាមកាប់ជនរង គ្រោះ ពេល​នោះជនរងគ្រោះក៏បានចុះពីលើម៉ូតូរត់គេចយករួចខ្លួន បន្ទាប់មកឈ្មោះ អុឹម ម៉ាលី បាន​លេីកយកម៉ូតូជិះគេច​បាត់ស្រមោល។

រហូតមកដល់ថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ។
លុះមកដល់ថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤និង២០នាទី លោក វរសេនីយ៍ត្រី​ ឯម​ ភារី ដឹកនាំកម្លាំងចុះស្រាវ ជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អុឹម ម៉ាលី (ហៅម៉ាប់)ភេទប្រុស អាយុ២២ឆ្នាំ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ៅ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ កំពុងគេចខ្លួន។

ជនរងគ្រោះឈ្មោះ ថាន់ ចាន់ថា ភេទប្រុសអាយុ ៤០ ឆ្នាំជនជាតិ ខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី០១ ឈ្មោះ អុឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួន(មានផ្ទុកសារធាតុញៀន)។

ជនសង្ស័យទី២ ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(គេចខ្លួន)។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

ចែករំលែកអត្ថបទ