Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ក្មេងប្រុស២នាក់ត្រូវជនជាតិថៃបើករថយន្តបុកស្លាប់យ៉ាងអាណោចអធម៌

ខេត្តកំពង់ធំ៖ បុរសជនជាតិថៃបើករថយន្តមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូបណ្ដាលឲ្យក្មេងប្រុស២នាក់ស្លាប់យ៉ាងអាណោចអធម៌
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង៦និង២៥នាទី​ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយ​ផ្លូវជាតិ​លេខ៦A ចន្លោះ​គីឡូម៉ែត្រ​លេខ១៨៨-១៨៩ ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

ក្មេងប្រុសរងគ្រោះទី១៖មានឈ្មោះ ចាន់ យុ​ត្តិ​ការ ភេទ​ប្រុស អាយុ០៩ឆ្នាំ នៅ​ភូមិ​ត្រាំ​ខ្លា ឃុំ​ត្បែង ស្រុក​កំពង់ ស្វាយ ខេត្តកំពង់ធំ និងទី២៖ឈ្មោះ ធួ​ក ឌុល ភេទ​ប្រុស អាយុ៧ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជា​មួយគ្នា ។

ចំណែកអ្នកបើករថយន្ដបង្កមានឈ្មោះ ផន ថេប ភេទ​ប្រុស អាយុ៤២ឆ្នាំ នៅ​ភូមិ​បាងកក សង្កាត់​បាងកក ក្រុង​ថេប ប្រទេស​ថៃ និងអ្នករួមដំណើរ២នាក់ទី១៖ឈ្មោះ ឆាន ណា​កាន ភេទ​ស្រី អាយុ២៨ឆ្នាំ នៅ​ភូមិ សង្កាត់ ជាមួយ​អ្នកបើករថយន្ត និង​ទី២៖ ឈ្មោះ ម៉ុ​ន ឈន ភេទ​ប្រុស អាយុ៣៥ឆ្នាំ នៅ​ភូមិ​ធ្នុង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេឃើញក្មេងប្រុស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ តាកែវ 1C-3009 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦Aទិសដៅពី កើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានបត់ ឆ្វេងឆ្លងផ្លូវ ស្រាប់តែពេលនោះដែរក៏មានរថយន្តមួយ គ្រឿង​ម៉ាក ISUZU ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AV-7563 បើកបរដោយបុរសជនជាតិថៃ ស្រប ទិសគ្នា មកពីក្រោយលឿនមិនប្រយត្ន័ក៏ជ្រុលទៅបុក ពេញទំហឹង បណ្ដាលឲ្យក្មេងប្រុស២នាក់ស្លាប់គួរឲ្យសង្វេក ។ បន្ទាប់ពីបង្កហេតុភ្លាមៗអ្នកបើកបរនិងអ្នករួម ដំណើរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការ វាស់វែងយករថយន្តបង្កនិងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុកសូទ្រនិគម រងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ