Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

លោក​ នុត​ ពុធដារ៉ា​ អភិ​បាល​ ខណ្ឌដង្កោ​បាន​ ឲ្យដឹងថា​ ទីតាំងអុីនធើណេ​ត​ មានច្បាប់​!!តែ​ពលរដ្ឋថា​ ច្បាប់បើកអុីនធើណេត​ មាន​ប៉ុន្តែ​ច្បាប់មិនអនុញ្ញាតិឲ្យលេងល្បែងសុីសង​នោះទេ

ភ្នំពេញ៖​ បន្ទាប់ពីមានសារព័ត៌មាន​ មួយចំនួនបានចុះផ្សាយ​ ពីទីតាំង អុីនធឺ​ណេត​ ​យីហោ​(ALLDAY Net)​24h​ ចំនួន២ទីតាំង​ ថាមាន​បង្កប់​ល្បែងសុី​សង​​ មក​នៅព្រឹកថ្ងៃទី១៣ខែ​សីហាឆ្នាំ២០១៩​ នេះ​លោក​ នុត​ ពុធដារ៉ា​អភិបាល​ ខណ្ឌដង្កោ​ បានអោយលោក​ ប៊ុន ណារុំ អភិបាលរងខណ្ឌ​ ដឹកនាំក្រុមកាងាររបស់រដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មអុីនធើរណេត នៅក្នុងបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ចំនួន៣ទីតាំងគឺ​ ៖​ ១ផ្ទះលេខ២៤៨ ផ្លវលេខ៥ មានលិខិតអនុញ្ញាត ចេញពីមន្ទីរពត៌មានរាជធានីភ្នំពេញ
ទី២.ផ្ទះលេខ១៦៥ ផ្លូវលេខ ៧ មានលិខិតអនុញ្ញាតិ ចេញពីនិយ័តករទូរគមនាគមន៍កម្ពុជា
ទី៣.ផ្ទះលេខ១៣៥ ផ្លូវលេខ ៧ មានលិខិតអនុញ្ញាត ចេញមន្ទីរពត៌មានរាជធានីភ្នំពេញ​ ។​ និងបានធ្វើកិច្ចសន្យា ដោយកុំមានការលេងល្បែងសុីសងគ្រប់ប្រភេទនិងការប្រើប្រាស់ជួញដូរគ្រឿងញៀន​។ ចំណែកទីតាំងនៅផ្លូវ៣៧១​ ពលរដ្នថាទាន់ចុះទៅ​ពិនិត្យនោះទេ។

តែទោះជាយ៉ាងណាប្រជាពលរដ្ឋនៅតែមាន​ការងឿងឆ្ងល់​ និងបានលើកឡើងថា​ លិខិត​អនុញ្ញាតិ​ អោយបើកអាជីវកម្ម​ អុីនធើណេត​វិស័យព័ត៌មាន​ដែលចេញដោយមន្ទីរព័ត៌​មាន​ រាជធានីភ្នំពេញ​ តែមិនបានអនុញ្ញាតិ​ឲ្យបង្កប់​ល្បែងសុីសងភ្នាល់នោះ​ទេ​ ពល​រដ្ឋ​សង្កេត​ ឃើញ​ និងសង្ស័យថា​ ទីតាំងទាំងនោះ​គឺ មានល្បែងសុីសងភ្នាល់​ ​តាមអនឡាញ់​បន្លំភ្នែកអាជ្ញាធរ​។

សូមបញ្ជាក់ថាទីតាំងសេវា​Internet ជាច្រើន​នៅក្នុងរាជធានីភ្នំពេញ កើតមានស្ទើរគ្រប់ខណ្ឌ តែងបង្កប់ល្បែងស៊ីសងតាម Online ខុសច្បាប់ ក្នុងនោះដែរ ក៍មានអាជ្ញាធរខណ្ឌខ្លះបានបង្ក្រាប​ និងមានអាជ្ញាធរខណ្ឌខ្លះ​ទៀត នៅមិនទាន់មានកាបង្ក្រាបនៅឡើយ ដែលធ្វើអោយមត្តិមហាជនមានការងឿងឆ្ងល់ជាខ្លាំងហេតុអ្វីបានជាមានល្បែង​ស៊ីសង​ តាម Online បង្កប់នៅតាម ទីតាំងសេវា Internet ហើយ អាជ្ញាធរខណ្ឌខ្លះមិនបង្ក្រាប់បែបនេះ ????? ៕