Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋរងចាំមើលលោក​ នុត​ ពុធដារ៉ា​ អភិ​បាល​ ខណ្ឌដង្កោ​ ហ៊ាន​បង្ក្រាប​ ទីតាំងណេតបង្កប់ល្បែងសុីសងដែររឺទេ​ ខណៈកន្លងទៅ​លោកធ្លាប់សន្យាថា​ មិនឲ្យមានល្បែងសុីសងក្នុងទឹកដីរបស់

ភ្នំពេញ៖​ ទីតាំង អុីនធឺ​ណេត​ ​បង្កប់​ល្បែងសុី​សង​​ជ្រក់ក្រោម​ស្លាកយីហោ​(ALLDAY Net)​24h​ចំនួន២​ទីតាំង​ នៅក្នុងខណ្ឌដង្កោ​កំពុងបើកទទួលក្រុមអ្នកញៀនល្បែង​សុីសង​បង្អួតភ្នែក​ អាជ្ញាធរ​ ខណ្ឌដង្កោ​ ផ្គើននិងបទ​បញ្ជា​ របស់​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ​ ។
-យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋ​បានអោយដឹងថា​ ទីតាំងទី១៖​ នៅលើផ្លូវ៣៧១​ ជាប់និងការ៉ាស់សាំងតេលា​ ស្ពានដែក​ ចូលភូមិខ្វា​ សង្កាត់​ដង្កោ​ ​។
ទីតាំងទី២៖​ ក្នុងបុរីពិភពថ្មីចំការដូងក្នុងសង្កាត់​ដង្កោខណ្ឌដង្កោ​ ហើយទីតាំងទាំង២នេះកំពុង​បើកទទួលស្វាគមន៍ភ្ញៀវញៀនល្បែង​យ៉ាងសុខសាន្ដខណះអាជ្ញាធរ​ខណ្ឌដង្កោមិនទាន់មានចំណាត់ការនៅឡើយ។

ទោះបីជាមានបទបញ្ជារបស់ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល រាជធានីភ្នំពេញប្រកាសក្ដែងៗថា​លុបបំបាត់ឱ្យអស់នៅល្បែងស៊ីសង​ទាំង១៤​ខណ្ឌ​ យ៉ាងណាក៏ដោយ​ ធ្វើឲ្យ​បទបញ្ជាហាក់​សាបដូចទឹកទន្លេខណៈដែលអាជ្ញាធរ​ នៅទឹកដីខណ្ឌដង្កោមិនទាន់មានចំណាត់ការចំពោះទីតាំងអុីនធឺណេតខាងលើនេះ។

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងមួយនេះគេសង្កេតឃើញក្រុមក្មេង​ទំនើងតែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញអាជ្ញាធរ​មូលដ្ឋានចុះមក​ទប់ស្កាត់ឬបង្ក្រាបឡើយ។

ពលរដ្ឋរងចាំមើលថា​ តើ​ អាជ្ញាធរ​ខណ្ឌដង្កោ​ ហ៊ានបង្ក្រាបទីតាំងអុីធឺណេត​ បង្កប់ល្បែងទាំង​នោះដែរទេ​ ?​
ពលរដ្ឋលើកឡើងថា​ តើឯណាទៅពាក្យថា​ភូមិ​ឃុំមានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ឲ្យអាជ្ញាធរមូលដ្ឋានអនុវត្ថនោះ? បើភូមិឃុំកើតមាននូវល្បែងសុីសង​ពេញ​ បន្ទុកយ៉ាងនេះ​ ខណៈដែលកន្លងមក​លោក​ នុត​ ពុធដារ៉ា​ អភិបាលខណ្ឌដង្កោ​ ធ្លាប់​សន្យាថា​ មិនអោយកើតមានល្បែងសុីសង​នៅក្នុងទឹកដីដែលលោកកំពុងគ្រប់គ្រង​នោះទេ​ ។

គួររំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម​ សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែល​ពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយមិនតែ​ប៉ុណ្ណោះនៅពេលថ្មីៗនេះទៀតឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទ​បញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាល​និងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ស្កាត់​និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព​៩​ចំណុចជូនប្រជាពលរដ្ឋ៕