Sunday, September 14, 2025
Latest:
អបអរសាទរ​ ខេត្តកែបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ​
ព័ត៌មាន​ជាតិ

អបអរសាទរ​ ខេត្តកែបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ​

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៥ ទំហំ ៣.១៦៣០ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី
ព័ត៌មាន​ជាតិ

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៥ ទំហំ ៣.១៦៣០ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៤ ទំហំ ០.៦១៦៩ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី
ព័ត៌មាន​ជាតិ

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៤ ទំហំ ០.៦១៦៩ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានលេខក្បាលដី០០៣ ទំហំ ១.២៣៨៧ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី​ ត្រូវ​បាន​ចុះបញ្ជី​
ព័ត៌មាន​ជាតិ

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានលេខក្បាលដី០០៣ ទំហំ ១.២៣៨៧ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី​ ត្រូវ​បាន​ចុះបញ្ជី​

សន្តិសុខ​សង្គម

ហ្គេមបាញ់ត្រីនៅមុខសាលាជាសុីមសាមគ្គីសង្កាត់ស្ទឹងមានជ័យ១ផ្គើននិងបទបញ្ជាលោក​ស្នងការរាជធានីភ្នំពេញ

ភ្នំពេញ​៖​ បើទោះបីជាពេលថ្មីៗកន្លងទៅនេះលោក​ ស​ ថេត​ ស្នងការនគរបាល​ រាជធានី​ភ្នំពេញ​ បានដាក់ចេញនូវបទបញ្ជាឲ្យកម្លាំង​សមត្ថ​កិច្ច​ គ្រប់ខណ្ឌនៅក្នុងរាជធានីភ្នំពេញ​ ត្រូវតែបង្ក្រាប​ហ្គេមបាញ់ត្រី​អោយអស់​យ៉ាងណាក៏ដោយ​ ក៏នៅតែមានទីតាំងហ្គេមបាញ់​ត្រីដដែល​ ៖​ ជាក់ស្ដែងទីតាំងហ្គេមបាញ់ត្រី​មួយកន្លែងនៅក្បែមាត់ប្រឡាយទឹកស្អុយខាង​មុខផ្ទះសំណាក់​ ស្ទឹងលាភ​ សង្កាត់ស្ទឹង​មានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ កំពុងតែបើកលេងយ៉ាងរលូនធ្វើរំភើយមិនខ្វល់​ ហើយមិនខ្លាច​ បទបញ្ជារបស់លោក​ស្នងការនគរបាល​ រាជធានីភ្នំពេញឡើយ​ពិត​ជាមិនធម្មតាមែន​

Read More
សន្តិសុខ​សង្គម

ដេប៉ូលក់ហ្គាសនិងសាំង(ប៉ាវ ចិន្តា២)នៅ​ស្ទឹង​ត្រែងត្រូវអគ្គីភ័យឆេះខ្ទេច

ស្ទឹងត្រែង៖ ដេប៉ូលក់ហ្គាស សាំង យីហោ ប៉ាវ ចិន្តា២ ត្រូវអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ និងផ្ទុះធុងហ្គាសប៉ើងធ្លាក់រាយប៉ាយ ហេតុការគ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង និងខេត្តស្ទឹងត្រែង។ យោងតាមប្រភពព័ត៌មានពីរប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយថា មុនពេលកើត​ហេតុម្ចាស់ស្ថានីយបានផ្សារដែកដែលមេឃកំពុងក្តៅបានខ្ទាតផ្កាភ្លើងថែមទាំងមានចំហាយ​ ហ្គាសធ្វើឲ្យមានការឆាប់ឆេះតែម្ដង -ប្រភពបន្តថា​ ខណៈពេលកំពុងឆេះនោះក៏​មានធុងហ្គាសមួយដ៏ធំបានផ្ទុះយ៉ាងខ្លាំងធ្វើឲ្យរង្គើផ្ទះប្រជាពលរដ្ឋនិងមានដែក​

Read More
សន្តិសុខ​សង្គម

បើករថយន្តបុកបង្គូលភ្លើងបាក់១ដើមរថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើក​រថយន្តលុចសុីស300រេចង្កូតជ្រុលទៅបុក​បង្គូលភ្លើងបាក់១ដើម​ រថយន្តធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ​ សំណាងមិនបង្កឲ្យម្ចាស់រងរបួស។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើកឡើងកាល​ពី​វេលាម៉ោង២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩​ នៅ​ចំណុចខាងលិចស្តុបទំនប់កប់ស្រូវប្រមាណជា២០០ម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូឌឹម ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌសែនជ័យ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថាមុនកើតហេតុគេឃើញបុសម្នាក់បើកមួយគ្រឿងរថយន្តម៉ាក​លុចសុីសRX​.300​ ​ពណ៌​ស្ក​ ពាក់ស្លាកលេខភ្នំពេញ​2AU-​8205​ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ​លេខ៤​ទិសដៅពិកើតទៅលិច​ខណៈ​មកដល់​ ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវ​បណ្តាលឲ្យ បាក់១ដើមចំណែករថយន្តបង្កបានធ្លាក់ចូលប្រឡាយទឹកស្អុយ​ ឯម្ចាស់រថយន្តបានបើកទ្វាចេញមកក្រៅដោយមិន​រងរបួសនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក​នៅ​ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Read More
សន្តិសុខ​សង្គម

សាហាវណាស់​!!មន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃម្នាក់បាញ់បុរសស្ត្រី២​នាក់​៥គ្រាប់ដូចរឿងហុងកុងផ្អើលសមត្ថកិច្

ភ្នំពេញ៖ បុរសស្ត្រី២នាក់ ប្ដីប្រពន្ធ​ ត្រូវបានមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ និងបក្ខពួក បានដកកាំភ្លើងបាញ់រះចំនួន​ ៥គ្រាប់សំដៅរថយន្តRANGE ROVER របស់ពួកគាត់នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ បណ្ដាលឲ្យបែកធ្លុះកញ្ចក់រថយន្ត និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ច ៖​ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី២ខែឧសភាឆ្នាំ២០១៩នៅ​ចំណុច​ ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវ៣៦៣កែង​ និង​ ផ្លូវ​លេខ​៦២៨​ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ

Read More
សន្តិសុខ​សង្គម

ជនជាតិចិនលេងមួយក្បាច់ផ្អើលសមត្ថកិច្ច​មួយក្រុងភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនម្នាក់យក​ដីខ្សាចដាក់ក្នុងបំពង់ភ្ជាប់ជានាឡិកាសង្ស័យ​ថាជាគ្រាប់បែកកៃច្នៃ​ ដាក់ក្នុងផ្ទះលក់​ គុជ​ហឺហឺ​ គំរាម​ ម្ចាស់ហាង​ អោយរកបក្ខពួក​គួរ​ជម្លោះខ្លួន​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យចុះ​អន្តរាគមន៍​ ឃាត់ខ្លួនជនជាតិចិនមកធ្វើការ​សាកសួរនៅប៉ុស្តិនគរបាលចោមចៅ១ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាល​ពីវេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី០១ខែ​ឧសភាឆ្នាំ២០១៩​ នៅចំណុចផ្ទះជួលផ្លូវបេតុង មុខផ្សារកាណាឌីយ៉ា ផ្លូវទី៣ ក្រុម៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ​ ។ ជនសង្ស័យសមត្ថកិច្ចចាប់ខ្លួនខាងលើឈ្មោះ លីវ

Read More
សន្តិសុខ​សង្គម

ចោរថ្លើមធំ​លួចកាច់.កម៉ូតូប៉ូលិសខណ្ឌដង្កោបានសម្រេចតែគេច​មិនរួចត្រូវសមត្ថកិច្ចចាប់ខ្នោះ

ភ្នំពេញ៖ជនសង្ស័យ២នាក់បានធ្វើសកម្មភាព​ចូលក្នុងផ្ទះលួចកាច់.កម៉ូតូរបស់ប៉ូលិសប៉ុស្ដិ៍ជើងឯក បានសម្រេច រួចព្យាយាមជិះគេច​ខ្លួនប៉ុន្ដែត្រូវសមត្ថកិច្ចខណ្ឌដង្កោធ្វើការដេញ​តាមចាប់ឃាត់ខ្លួនបានម្នាក់និងម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ​បានកើតឡើងកាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី១ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិ ព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែល​ឃាត់ខ្លួនមានឈ្មោះ​ កិច​ ឈិន​ ចិន​ អាយុ៤៩​ឆ្នាំមុខរបររត់ម៉ូតូឌុប​និងកាន់កាតការសែត​ ឈ្មោះ​ វីរៈ​ ជ័យ​((ផុត​កំណត់​))ស្នាក់នៅភូមិ៨​ឆោមឃុំកំពុងលួងស្រុកពញ្ញាឭ​ខេត្ដកណ្ដាល

Read More
សន្តិសុខ​សង្គម

ឆ្លងចរន្តភ្លើងឆេះរថយន្តក្រឡុកស៊ីម៉ង់ត៍ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច​ទាំងថ្ងៃ

កំពង់ឆ្នាំង៖ រថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿង​ ឆ្លងចរន្តភ្លើងឆាបឆេះអស់ក្បាលខាងមុខ​ខណៈ​កុំពង់បេីកបរលេីផ្លូវសុខៗ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណើរនិងកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ ហេតុការណ៍ភ្ញាក់ផ្អេីលនេះបានកេីតឡេីង​នៅ​វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី​៣០មេសា២០១៩​ នៅ​លេីកំណាត់ផ្លូវជាតិ​លេខ៥ចន្លោះគីឡូម៉ែត្រលេខ១៣១​-១៣២​ចំណុចបឹងខ្នាភូមិត្រពាំងចាន់ស្រុកបរិបូណ៍ខេត្តកំពងឆ្នាំង ។ យោងតាមប្រភពពីសមត្ថកិច្ច​ បានអោយដឹងថា​ រថយន្តក្រឡុកស៊ីម៉ងត៍ដែលរងការឆាបឆេះ​ខាងលេីម៉ាកVOLVOពាក់ស្លាក​លេខ​3A-1888​ អ្ន​កបេីកបរមានឈ្មោះ​ លីសេង​អាយុ៣៦ឆ្នាំមានទីលំនៅ​ ភូមិត្នោតឃុំត្នោត​ស្រុកកញ្ជ្រៀចខេត្តព្រៃវែង​ បេីកទិសដៅ​ពី​បាត់ដំបងទៅភ្នំពេញស្រាបតែមកដល់កន្លែងកេីតហេតុឆ្លងចរន្តខ្សែភ្លេីងបណ្តាលអោយឆេះ​ផ្នែកខាងក្បាលរថយន្តសន្ធោសន្ធៅផ្អេីលជិតខាង​ ។ សមត្ថកិច្ចបន្តថា​ ភ្លាមៗនោះដែររថយន្តពន្លត់អគ្គីភយ័របស់អធិការនគបាលស្រុកបរិបូរណ៍​បានចេញជួយអន្តរាគមន៍បាញ់ពន្លត់មិនមានឆេះរាលដាលដល់តួរថយន្តខាងក្រោយនិងមិនបង្កគ្រោះថ្នាក់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនិងមិនបង្ក​ កកស្ទះចរាចរណ៍នោះឡេីយ ៕

Read More
សន្តិសុខ​សង្គម

រថយន្តស្តារិចមួយគ្រឿងឆ្លងភ្លើងឆាបឆេះបង្ក​ការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ​៖​ ឆ្លងចរន្តភ្លើងឆេះរថយន្តស្តារិច១​គ្រឿង​ទាំងព្រឹកបង្កការភ្ញាក់ផ្អើល​ ដល់ប្រជាពល​រដ្ឋនិងសមត្ថកិច្ច​ ចេញរថយន្តពន្លត់អគ្គីភ័យ​ ជួយអន្តរាគមន៍បាញ់ពន្លត់​ កាលពី​វេលាម៉ោង៦​និង​៣០នាទីព្រឹកថ្ងៃទី៣០ខែ​មេសាឆ្នាំ២០១៩នៅ​ ចំណុចផ្លូវ​បេតុង​ ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​ រាជធានិភ្នំពេញ។​ សមត្ថកិច្ចបានឲ្យដឹងថា ​រថយន្តដែលឆេះនេះ ម៉ាក​ស្តា​រិច​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2×2894​ ម្ចាស់​រថយន្ត​ឈ្មោះ​ អាន​

Read More
សន្តិសុខ​សង្គម

អាសូក្មេងប្រុសម្នាក់ចុះហែលទឹកស្រះលង់ស្លាប់គួរឲ្យរន្ធត់

កោះកុង ៖ គួរឲ្យសង្វេកណាស់​ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទៅ​ ហែលទឹកស្រះលេងជាមួយមិត្តភ័ក្ត​ ហេតុការនេះបានបង្កការភ្ញាក់ផ្អេីល​ កាលពី វេលាម៉ោង០៣និង៣៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅស្រះទឹកមួយកន្លែង​ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ។ ក្មេងប្រុសរងគ្រោះ មានឈ្មោះ ប្រាក់ សុភា

Read More
សន្តិសុខ​សង្គម

លួចបានម្តងញ៉ាមទៅម្តងទៀតជាប់ខ្នោះទាំង៤នាក់

ភ្នំពេញ៖​ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលព្រៃវែងឃាត់ខ្លួន​បន្ទាប់ពីធ្វើសកម្មភាពលួចដែកនៅឃ្លាំង​ដែកមួយកន្លែងស្ថិតនៅផ្លូវបេតុងភូមិតាបស់សង្កាតព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១និង០០នាទីថ្ងៃទី​២៩ខែមេសាឆ្នាំ២០១៩។ ប្រភពព័ត៍មានពីម្ចាស់ឃ្លាំងបានឲ្យដឹងថាមុន​ពេលកើតហេតុរូបគាត់បានចាក់សោរឃ្លាំងហើយចេញទៅក្រៅស្របពេលឱកាសល្អជនសង្ស័យ៤នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ទៅចតទុកមុខឃ្លាំងហើយក៏នាំគ្នាធ្វើសកម្មភាពលួចគាស់ទ្វារជញ្ជូនដែកបំរុងនិងដឹកចេញស្របពេលនោះប្អូនប្រុសម្ចាស់ឃ្លាំងបានឃើញក្រុមចោរទាំង​នេះកំពុងតែលួចលីដែកចេញពីក្នុងឃ្លាំងក៏បានស្រែកឆោឡោផ្អើលអ្នកភូមិនាំគ្នាជួយដេញស្ទាក់ចាប់បានទាំង៤នាក់រួមនិងម៉ូតូមួយគ្រឿងដែលជាមធ្យោបាយរបស់ក្រុមជន​សង្ស័យជិះធ្វើសកម្មភាពដើរលួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិរដ្ឋបាលសង្កាត់ព្រៃវែង។ ម្ចាស់ឃ្លាំងខាងលើបានបញ្ជាក់បន្ថែមទៀតថាកន្លងមកក្រុមជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងក្នុងឃ្លាំង​របស់គាត់ម្តងរួចមកហើយ។ ដោយពួកគេញ៉ាមទៅលួចម្តងទៀតត្រូវបានជាប់ខ្នោះទាំង៤នាក់តែម្តង។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់​រួចមកជនរងគ្រោះឈ្មោះឆនដាវុទ្ធភេទប្រុសអាយុ៤៣ឆ្នាំដែលត្រូវជាម្ចាស់ឃ្លាំងបានទៅ​ដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រៃវែង។ សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទាំង៤​នាក់​ខាងលើមានឈ្មោះទី១៖​ ស៊ីនសុខហេងអាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ភូមិពាមសង្កាត់ព្រៃសខណ្ឌដង្កោ ទី២៖ឈ្មោះ​ ​​ហេង​ចាន់ណាតអាយុ១៥ឆ្នាំមុខ​របរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករសង្កាត់ជើងឯកខណ្ឌដង្កោ ទី៣៖​ ឈ្មោះ​ តកសុវណ្ណអាយុ១៩ឆ្នាំមុខរបរ​មិនពិតប្រាកដស្នាក់នៅភូមិបាកូសសង្កាត់​ដង្កោខណ្ឌដង្កោនិងទី៤៖ឈ្មោះ ផន​​បញ្ញាអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅ​ភូមិ​ខ្វាសង្កាត់ដង្កោខណ្ឌដង្កោ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

Read More