Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តបុកបង្គូលភ្លើងបាក់១ដើមរថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើក​រថយន្តលុចសុីស300រេចង្កូតជ្រុលទៅបុក​បង្គូលភ្លើងបាក់១ដើម​ រថយន្តធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ​ សំណាងមិនបង្កឲ្យម្ចាស់រងរបួស។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើកឡើងកាល​ពី​វេលាម៉ោង២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩​ នៅ​ចំណុចខាងលិចស្តុបទំនប់កប់ស្រូវប្រមាណជា២០០ម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូឌឹម ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌសែនជ័យ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថាមុនកើតហេតុគេឃើញបុសម្នាក់បើកមួយគ្រឿងរថយន្តម៉ាក​លុចសុីសRX​.300​ ​ពណ៌​ស្ក​ ពាក់ស្លាកលេខភ្នំពេញ​2AU-​8205​ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ​លេខ៤​ទិសដៅពិកើតទៅលិច​ខណៈ​មកដល់​ ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវ​បណ្តាលឲ្យ បាក់១ដើមចំណែករថយន្តបង្កបានធ្លាក់ចូលប្រឡាយទឹកស្អុយ​ ឯម្ចាស់រថយន្តបានបើកទ្វាចេញមកក្រៅដោយមិន​រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក​នៅ​ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ