Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

អាសូក្មេងប្រុសម្នាក់ចុះហែលទឹកស្រះលង់ស្លាប់គួរឲ្យរន្ធត់

កោះកុង ៖ គួរឲ្យសង្វេកណាស់​ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទៅ​ ហែលទឹកស្រះលេងជាមួយមិត្តភ័ក្ត​
ហេតុការនេះបានបង្កការភ្ញាក់ផ្អេីល​ កាលពី វេលាម៉ោង០៣និង៣៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅស្រះទឹកមួយកន្លែង​ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ។

ក្មេងប្រុសរងគ្រោះ មានឈ្មោះ ប្រាក់ សុភា ភេទប្រុស អាយុ៨ឆ្នាំមានទីលំនៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង មានឳពុកឈ្មោះ ប្រាក់ មុត ជាគ្រូបង្រៀន

បើតាមប្រភពបានអោយដឹងថា​មុនកើតហេតុក្មេងប្រុសរងគ្រោះនិងក្មេងប្រុសម្នាក់ទៀត​បាននាំគ្នាទៅហែលទឹកលេងនៅក្នុងស្រះដែលនៅចង្ងាយប្រមាណ ១.២០០ម៉ែត្រ ពីផ្ទះ ខណៈដែលកំពុងហែលស្រាប់តែក្មេងប្រុសរងគ្រោះបានលង់ត្រូវបានក្មេងម្នាក់ទៀតមកប្រាប់​ ទើបបង្កការភ្ញាក់ផ្អើលដល់ឪពុក​ម្ដាយក្មេងរងគ្រោះនិងអ្នកជិតខាងព្រមទាំងសមត្ថកិច្ចនាំគ្នាចុះរាវរកឃើញតែពកុសល​ក្មេងរងគ្រោះបានស្លាប់បាត់ទៅហើយ​ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់​ហេតុ​ប្រគល់សពឲ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕