សន្តិសុខ​សង្គម

ជនជាតិចិនលេងមួយក្បាច់ផ្អើលសមត្ថកិច្ច​មួយក្រុងភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនម្នាក់យក​ដីខ្សាចដាក់ក្នុងបំពង់ភ្ជាប់ជានាឡិកាសង្ស័យ​ថាជាគ្រាប់បែកកៃច្នៃ​ ដាក់ក្នុងផ្ទះលក់​ គុជ​ហឺហឺ​ គំរាម​ ម្ចាស់ហាង​ អោយរកបក្ខពួក​គួរ​ជម្លោះខ្លួន​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យចុះ​អន្តរាគមន៍​ ឃាត់ខ្លួនជនជាតិចិនមកធ្វើការ​សាកសួរនៅប៉ុស្តិនគរបាលចោមចៅ១
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាល​ពីវេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី០១ខែ​ឧសភាឆ្នាំ២០១៩​ នៅចំណុចផ្ទះជួលផ្លូវបេតុង មុខផ្សារកាណាឌីយ៉ា ផ្លូវទី៣ ក្រុម៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ​ ។

ជនសង្ស័យសមត្ថកិច្ចចាប់ខ្លួនខាងលើឈ្មោះ លីវ ជីន LIU JUN ភេទប្រុស អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខE449081127 ។

ក្រោយពីជនសង្ស័យដាក់វត្ថុមយ៉ាងសង្ស័យ​គ្រាប់បែកច្នៃគម្រាមម្ចាស់ហាងលក់គុជហឺហឺ ម្ចាស់ផ្ទះក្បែរខាង ភ័យស្លន់ស្លោបានរាយការ​ទៅសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ចុះទៅប្រើវិធីត្រលួងលោមឲ្យជនសង្ស័យ​ដោះ​ បំបែកវត្ថុទាំង​នោះ​ ចេញពីគ្នា ហើយក៏​បានចាប់ខ្លួនជនសង្ស័យតែម្តងនិងនាំខ្លួនទៅ​សាក​សួរ និងពិនិត្យ លើវត្ថុសង្ស័យឃើញ​សុទ្ធតែដីខ្សាច់។

បើតាមម្ចាស់ហាងចិន​ បានឲ្យដឹងថា​ នៅ​វេលា​ ម៉ោង៨និង៤០នាទីព្រឹក ថ្ងៃ០១ ខែឧសភា ឆ្នាំ២០១៩ ជនជនសង្ស័យជិះម៉ូតូកង់បីឥណ្ឌា មានស្ពាយកាបូបផង ចូលទៅក្នុងហាងចិនខាងលើ សាកសួររកបក្ខពួករស់គេម្នាក់ឈ្មោះ តឹង ជាជនជាតិចិន តែត្រូវបាន​ ម្ចាស់ផ្ទះប្រាប់ថាមិនឃើញ ព្រោះឈ្មោះ តឹង ជាជនជាតិចិ គ្រាន់តែជា ម៉ូយ ភ្ញៀវ ធ្លាប់ចេញចូលទិញទំនិញនៅហាងខាងលើ ពេលនេះមិនឃើញ តែជនសង្ស័យមិនជឿ ចោទប្រកាន់ម្ចាស់ហាងចិន លាក់ ឃុតឃិតគ្នា ត្រូវបាន ជនសង្ស័យទាញយក វត្ថុម្យ៉ាង ជាគ្រាប់​បែកច្នៃមានភ្ជាប់និឡិកាមួយ មកដាក់ក្នុងផ្ទះ គម្រាមម្ចាស់ហាង ដើម្បីឲ្យម្ចាស់ហាងហៅឈ្មោះ តឹង ជាគូរជម្លោះរបស់គេមក ។

ប្រតិបត្តិការត្រួតពិនិត្យវត្ថុសង្ស័យជាគ្រាប់​ បែកច្នៃ នៅប៉ុស្តិ៍ចោមចៅ១ ក្រោមវត្តមាន កម្លាំងអាជ្ញាធរសុីម៉ាក កម្លាំងជំនាញ ស្នងការក្រុង កម្លាំងកងអន្តរាគមន៍ ខណ្ឌពោធិសែនជ័យ អាវុធហត្ថ និងកម្លាំងផ្សេងៗទៀតដល់ពិនិត្យជាក់ស្តែង ដុំរុំខ្ចប់ ទាំង៥ ខាងក្នុងសុទ្ធតែដីខ្សាច់ ពុំមាន ជាតិរំសេវអ្វីឡើយ និងនាឡិការោទ៍មួយ ។

តាមការសាកសួរ ជនសង្ស័យ គ្រាន់តែ យក​វត្ថុទាំងនោះ ដីខ្សាច់ច្រកថង់ រុំជិត បន្លំធ្វើជាគ្រាប់បែកច្នៃ យកមកគម្រាមម្ចាស់ហាង ដើម្បីហៅ ឈ្មោះ តឹង ជាជនជាតិចិន​ ដែលជាគូរជម្លោះរបស់គេឲ្យមកតែប៉ុណ្ណោះ។

តែទោះជាយ៉ាងណាក្រោយពីពិនិត្យ​ ​វត្ថុដែលគេសង្ស័យទាំងនោះហើយ មិនមែនជាគ្រាប់ផ្ទះុ ជាតិរំសេវអ្វីក៏ដោយ ករណីខាងលើ ជនសង្ស័យគម្រាម បំភ័យ ម្ចាស់ហាង សមត្ថកិច្ចឃាត់ខ្លួន បន្តតាមនីតិវិធី ៕

ចែករំលែកអត្ថបទ