Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីវ័យចំណាស់ជាកម្មករ​សំណង់ម្នាក់ធ្លាក់ពីសំណង់ផ្ទះល្វែងជាន់ទីមួយ​ស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ

ភ្នំពេញ៖​ ដើម្បីផ្តត់ផ្គង់ជីវភាពក្នុងគ្រួសារស្ត្រីវ័យជាង៥០ឆ្នាំម្នាក់​រួមជាមួយនឹងប្តីបានមកធ្វើជាកម្មករសំណងនៅការដ្ឋានសង់ផ្ទះល្វែងមួយកន្លែងស្ថិតនៅភូមិ​រលួស​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ តែអកុសលស្ត្រីជាប្រពន្ធបានធ្លាក់ពីសំណងផ្ទះល្វែងជាន់ទីមួយ​ បណ្តាលអោយ​ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ៖​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃទី២៩ខែមិនាឆ្នាំ២០១៩។

សមត្ថកិច្ចបានអោយដឹងថាស្ត្រីដែលស្លាប់បាត់បង់ជីវិតនេះមានឈ្មោះ​ មឹល​ ក្រមុំ​ អាយុជាង៥០ឆ្នាំ​ ស្នាក់នៅក្នុងការដ្ឋាន​សំណង​មានស្រុកកំណើតភូមិស្រម៉រ​ ឃុំត្រពាំងស្រែ​ ស្រុកមេសាង​ ខេត្តព្រៃវែង​ ។

បើតាមសម្តីរបស់បុរសជាប្តីរបស់សពស្ត្រីខាងលើបាន​និយាយរៀបរាប់ថា​ កាលពីយប់ថ្ងៃទី២៨នេះ​ ប្រពន្ធរបស់គាត់បានរអ៊ូថា​ វិលមុខនឹងមិនស្រួលខ្លួន​ហើយពេលនោះរូបលោកក៏បានឃាត់ប្រពន្ធមិនអោយទៅធ្វើការដែរ ប៉ុន្តែប្រពន្ធគាត់និយាយថា​ ជិតចូលឆ្នាំហើយបើមិនប្រឹងទេមានលុយឯណាសម្រាប់ទៅស្រុក​កំណើត​ធ្វើបុណ្យទាននឹងគេ​ ក្រោយពីនិយាយចប់ក៏នាំគ្នាសម្រាក​ លុះព្រឹកឡើងក៏បន្តការងារធម្មតា​ ដោយប្រពន្ធគាត់បានឡើងទៅជាន់ទីមួយដើម្បីចង​ចម្រឹងបន្ទះក្តារចាក់ពុម្ពសសរ​ ស្រាប់តែពេល​នោះ​ មិនដឹងថាគាត់វិលមុនឬក៏ធ្វេសប្រហែសយ៉ាងម៉េចទេ​ ក៏បានធ្លាក់ផ្ងារក្រោយមកក្រោមបោកផ្ទប់ដុំថ្ម​បណ្តាលអោយបែកក្បាលរងរបួសសន្លប់ស្តុកស្តឹង​ ហើយភ្លាមៗនោះបងប្អូនកម្មកររួម​ការងារជាមួយគ្នាបានស្រវេស្រវ៉ា​ជួយលើកដឹកយកទៅ​ពេទ្យ​ តែអកុសលពេលទៅដល់មន្ទីពេទ្យគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ​ ។ បុរសជាប្តីបានបន្តថាក្រោយពីដឹងលទ្ធផលថាប្រពន្ធស្លាប់ក៏បានដឹកសពមកទីតាំងការដ្ឋាន​សំណង់វិញហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

សមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍​ភ្លាមៗ​ ក៏បានសហការជាមួយមន្ត្រីជំនាញចុះមកធ្វើកោសល្យវិច័យ​ ដោយបញ្ជាក់ថាស្ត្រីខាងលើពិតជាស្លាប់ដោយសារធ្លាក់ពីលើសំណងផ្ទះល្វែងប្រាកដមែន​ ដូច្នេះសមត្ថកិច្ចបានធ្វើលិខិតប្រល់សពអោយក្រុមសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​នៅឯស្រុកកំណើត​ ៕

ចែករំលែកអត្ថបទ