សាហាវណាស់! បុរសម្នាក់ត្រូវគេសម្លាប់រួចដុតទាំងដៃជាប់ខ្នោះ
បាត់ដំបង៖ ប្រទះឃើញសាកសពបុរសម្នាក់ត្រូវគេដុតឆេះទាំងដៃនៅជាប់ខ្នោះ សង្ស័យករណីឃាតកម្មសម្លាប់រួចដុតចោល ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩ នៅចំណុចក្បែស្ពានដងទង់ ស្ថិតក្នុងភូមិដងទង់ ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ បើតាមសមត្ថកិច្ច នគរបាលមូលដ្ឋានបានឲ្យដឹងថា សាកសពបុរសរងគ្រោះ សង្ស័យ គេ វាយសម្លាប់នៅកន្លែងផ្សេងរួច ដឹកយកមក ទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ។ ប្រភពបន្តថា សាកសពត្រូវគេដាក់ខ្នោះដៃក្រពាត់មកក្រោយនិងដេកស្លាប់ផ្កាប់មុខថែមទាំងដុតឆេះខ្លោចតែអាចមើលស្គាល់
Read More