Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ចាប់បានហើយ! ក្រុមជនស្ស័យដែលសម្លាប់បុរសម្នាក់ប្លន់យក​ម៉ូតូនៅខណ្ឌដង្កោ

ភ្នំពេញ៖​ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានី​ភ្នំពេញ​ សហការជាមួយកម្លាំងអធិការ​នគរ​បាលខណ្ឌពោធិសែនជយ័ និងកម្លាំងអធិការ​នគរបាលខណ្ឌដង្កោរ​ បានបើកប្រតិបត្តការ​បង្ក្រាប​ក្រុមចោរប្លន់ដោយបាន​ ឃាត់ខ្លួនជន​សង្ស័យ៣​នាក់ដែលប្លន់សម្លាប់បុរសម្នាក់​យក​ម៉ូតូ​ កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩​វេលា​ម៉ោង១០នឹង១០នាទីយប់នៅលើផ្លូវ​លំ​វាលស្រែស្ថិតនៅភូមិខ្វា សង្កាត់សាក់សំពៅ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖​ ទី១/មានឈ្មោះ អឿង ភាព ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិសែនជយ័
ទី២/ឈ្មោះណោម ពៅ ភេទប្រុសអាយុ៣៦​ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ស្នាក់​នៅ​ភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ។
ទី៣ / ឈ្មោះ ប៉ុក សុខនីភេទប្រុស អាុ៤២ឆ្នាំ ជនជាតិខ្មែរ បុខរបរបើកបររថយន្ត​(ទទួលផលចោរកម្ម)ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការ​តាមផ្លូវច្បាប់​ ៕