Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តសាំយ៉ុងបែកកង់ក្រឡាប់របួសមនុស្សចំនួន១២នាក់

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុង រត់ឈ្នួលបែកកង់ធ្លាក់ផ្លូវក្រឡាប់បណ្ដាលឲ្យអ្នករួមដំណើររងរបួសធ្ងន់និងស្រាលជាច្រើននាក់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី១១ខែ សីហាឆ្នាំ២០១៨ ចំណុចអូសណ្ដាស់ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

បើតាមសម្ដីក្រុមអ្នកដំណើរដែលរងគ្រោះបានឲ្យដឹងថា រថយន្តសាំយ៉ុងរត់ឈ្នួនេះដឹកណើរចេញពីស្រុកស្នួលឆ្ពោះទៅខេត្តស្ទឹងត្រែងខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបែកកង់ខាងក្រោយបណ្ដាល ឲ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ធ្វើឲ្យអ្នករួមដំណើរប្រុស ស្រីចំនួន១២នាក់រួមទាំងតៃកុងបានរងរបួសធ្ងន់និងស្រាលត្រូវ បានរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ ។ ចំណែករថយន្តរងការខូចខាតយ៉ាង ដំណំ ។

ក្រោយពេលកើតហេតុសម្ថតកិច្ចមូលដ្ឋានផ្នែកជំនាញ ចរាចរណ៏បានចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរងចាំដោះ ស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ៕

ចែករំលែកអត្ថបទ