វីឡាបុរាណសម័យអាណានិគមបារាំងនៅភ្នំពេញ ត្រូវបានកែកុនឱ្យស្អាតឡើងវិញ
សណ្ឋាគារលំដាប់ផ្កាយប្រាំ ហាយ៉ាត់ រីជិស៊ី ភ្នំពេញ ដែលនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី៣ឆ្នាំ២០២០ខាងមុខនេះ បានចូលរួមចំណែកយ៉ាងសំខាន់មួយក្នុងការអភិរក្សសំណង់អគារបេតិកភណ្ឌសម័យអាណានិគមបារាំង។ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលស្ថិតនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្ម វប្បធម៌និងប្រវត្តិសាស្ត្រនៃខណ្ឌដូនពេញ បានអភិរក្សវីឡាសម័យអាណានិគមបារាំងនៅចំកណ្តាលសណ្ឋាគារ ដែលវីឡានេះត្រូវបានកែលម្អឡើងវិញ ដើម្បីរក្សានូវភាពរឹងមាំរបស់សំណង់ ប៉ុន្តែរក្សាទម្រង់ និងរចនាបថដើមទាំងស្រុង។ វីឡានៅជិតសាលារចនានេះត្រូវបានគេជឿថា សាងសង់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩០០ ដែលអាចជាកម្មសិទ្ធិខ្សែរាជ្យវង្ស
Read More