Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ​៥​នាក់ដកហូតគ្រឿងញៀន មួយចំនួន

ភ្នំពេញ៖​ កម្លាំងចម្រុះនៃអធិការខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នឹងដកហូតថ្នាំញៀនមួយចំនួន ប្រតិបត្តិការនេះកើតឡើងកាលពីវេលាម៉ោង​១២ និង៤០នាទី ថ្ងៃទី២៤ ខែ កុម្ភះ ឆ្នាំ២០២០ ត្រង់ចំណុចមាត់បឹងជើងឯក ស្ថិតនៅ ភូមិរលួស សង្កាត់ជើងឯ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យទាំង៥នាក់​ដែលឃាត់ខ្លួនរួមមានៈ ១-ឈ្មោះ សយ សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមាត់បឹង ស្ថិតនៅ ភូមិរលួស សង្កាត់ជើងឯ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២-ឈ្មោះ សួង សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី ៣-ឈ្មោះ សំអាង ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រុកចេក សង្កាត់ជើង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី ៤-ឈ្មោះ ម៉ៅ សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករផលិតទឹកបរិសុទ្ធ មានទីលំនៅភូមិជើងឯក សង្កាត់ជើង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៥-ឈ្មោះ សន សាវីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកវត្ថុតាងចាប់យកបានរួមមានៈ ក្រាមពណ៌សថ្លាចំនួន២០កញ្ចប់ថង់(តូចចំនួន១៩កញ្ចប ថង់, ធំល្មម១ កញ្ចប់ថង់) ,ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន ៣គ្រឿង ,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងប្រអប់ស្ករកៅស៊ូ DOUBLEMINT(ដាប់បលមីន)ចំនួន១។

បច្ចប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំមកកាន់នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ